January 20, 2019

You are here:
ទិសដៅនៃជីវិត

តើ​មាន​អ្វី​កំណត់​ទិស​ដៅ​នៃ​ជីវិត​របស់​យើង? ខ្ញុំ​ធ្លាប់​ឮ​គេ​ឆ្លើយ​សំណួរ​នេះ នៅ​កន្លែង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ គឺ​នៅកន្លែង​បង្រៀន​បើក​បរ​ម៉ូតូ។ ខ្ញុំ​និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ខ្លះ ចង់​ជិះ​ម៉ូតូ ដូច​នេះ យើង​ក៏​បាន​ទៅ​រៀន​បើក​បរ​ម៉ូតូ។ ការហ្វឹក​ហាត់​របស់​យើង​មាន​ផ្នែក​មួយ ដែល​បង្រៀន​យើង​ឲ្យ​ផ្តោត​ទៅ​លើ​គោល​ដៅ។ គ្រូ​បង្វឹក​របស់​យើង​មាន​ប្រសាសន៍​ថា “នៅ​ពេល​ណា​មួយ​ អ្នក​នឹង​ប្រឈម​មុខ​នឹង​ឧប​ស័គ្គ ដែល​មិន​បាន​រំពឹង​ទុក។ បើអ្នក​សម្លឹង​មើល​វា​មិន​ដាក់​ភ្នែក ហើយ​ផ្តោត​ទៅ​លើ​វា នោះ​អ្នក​នឹង​កាច់​ចង្កូត​ម៉ូតូ ទៅ​បុក​វា​មិន​ខាន។ ប៉ុន្តែ បើ​អ្នក​ងាកចេញ​ពី​វា ហើយ​បើក​បង្ហួស​វា ទៅ​រក​គោល​ដៅ ដែល​អ្នក​ត្រូវ​ទៅ​ឲ្យ​ដល់ នោះ​តាម​ធម្មតា អ្នក​អាច​ជៀស​វា​រួច”។ បន្ទាប់មក គាត់​ក៏​បាន​និយាយ​បន្ថែម​ថា “ទី​កន្លែង​ដែល​អ្នក​សម្លឹង​ឆ្ពោះ​ទៅ​រក គឺ​ជា​ទិស​ដៅ ដែល​អ្នក​កំពុង​តែ​ទៅ”។ នេះ​ជា​គោលការណ៍​ដ៏​សាមញ្ញ ​តែ​សំខាន់ ដែល​យើង​ត្រូវ​ប្រើ ក្នុង​ជីវិត​ខាង​វិញ្ញាណ​ផង​ដែរ។ ពេល​ណា​យើង “ផ្តោត​ទៅ​លើ​ឧប​សគ្គ” ដែល​ជា​បញ្ហា ឬ​ជា​ទុក្ខ​លំបាក​របស់​យើង នោះ​ការ​រស់​នៅ​របស់​យើង ក៏​នៅ​តែ​ក្រវែល​ជុំវិញ​ឧប​ស័គ្គ​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​មើល​រំលង​បញ្ហា​របស់​យើង ហើយ​ផ្តោត​ទៅ​រក​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។ បទ​គម្ពីរ​ទំនុក​ដំកើង ១២១:១ បាន​ចែង​ថា “ខ្ញុំ​នឹង​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តែ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពី​ណា?” អ្នក​និពន្ធ​ទំនុក​ដំកើង​នេះ ក៏​បាន​ឆ្លើយ​ថា “សេចក្តី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី…

Read article