បទចម្រៀងរបស់ស្នាព្រះហស្តទ្រង់
ពេលដែលអ្នកវិទ្យាសាស្រ្តប្រើតារាសាស្ត្រតន្រ្តី ពួកគេអាចសង្កេតមើល និងស្តាប់សម្លេង និងចង្វាក់នៃអវកាស។ ពួកគេបានរកឃើញថា ផ្កាយមិនបានវិលជុំវិញ តាមគន្លង ដោយភាពស្ងាត់ស្ងៀម ក្នុងផ្ទៃមេឃដ៏អាថ៌កំបាំងនៅពេលរាត្រីនោះឡើយ តែផ្ទុយទៅវិញ ពួកវាបានបង្កើតឲ្យមានតន្រ្តី។ សម្លេងដ៏តូចឆ្មាដែលផ្កាយបញ្ចេញ មានរលកសម្លេង ឬប្រេកង់ ដែលត្រចៀករបស់មនុស្ស មិនអាចស្តាប់ឮបាន គឺមិនខុសពីសម្លេងដែលសត្វត្រីបាឡែនបូកខ្នងបញ្ចេញនោះឡើយ។ តែតន្រ្តីរបស់ផ្កាយ និងត្រីបាឡែន និងសត្វផ្សេងទៀតបានផ្សំគ្នា បង្កើតជាបទភ្លេង ដែលប្រកាស់អំពីភាពអស្ចារ្យនៃព្រះជាម្ចាស់។ ទំនុកដំកើង ១៩:១-៤ បានចែងថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ ឯពាក្យសំដី ឬភាសា នោះគ្មានឮឡើយ គ្មានអ្នកណាដែលឮសំឡេងនៃរបស់ទាំងនោះទេ ប៉ុន្តែ ដំណឹងដែលរបស់ទាំងនោះផ្សាយមក ក៏បានចេញទៅគ្រប់លើផែនដី ហើយសេចក្តីនោះបានឮទៅដល់ទីបំផុតលោកីយ៍”។ ក្នុងព្រះគម្ពីរសញ្ញាថ្មី សាវ័កប៉ុលបានបង្ហាញថា ព្រះយេស៊ូវបាន “បង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង” (កូល៉ុស ១:១៦)។ ស្នាព្រះហស្តទ្រង់ទាំងអស់…
Read article