រឿងធំដុំ
នៅក្នុងគ្រួសារមួយ មានសមាជិកម្នាក់ចង់ឲ្យសមាជិកដទៃទៀត ជួយបង់ថ្លៃផ្ទះរបស់គាត់ នៅខែធ្នូ។ សម្រាប់ក្រុមគ្រួសារគាត់ ការស្នើសុំនោះហាក់ដូចជាបន្ទុកដ៏ធ្ងន់មួយ ជាពិសេស នៅពេលដែលពួកគេត្រូវត្រៀមលុយសម្រាប់ការចំណាយ ដែលមិនបានរំពឹងទុក នៅចុងឆ្នាំ។ ប៉ុន្តែ ពួកគេបានកកាយប្រាក់សន្សំរបស់ពួកគេចេញមក ដើម្បីជួយបង់ថ្លៃឈ្នួលផ្ទះឲ្យគាត់ ដោយការអរព្រះគុណ សម្រាប់ការផ្គត់ផ្គង់របស់ទ្រង់ ហើយគាត់ក៏បានទទួលព្រះពរ ពីការអរព្រះគុណរបស់សាច់ញាតិគាត់។ គាត់ក៏បានប្រគល់កាតសម្រាប់ថ្លែងអំណរគុណ ដល់ពួកគេ ដោយសរសេរនៅក្នុងនោះថា “សូមអរគុណអ្នកទាំងអស់គ្នា ជាថ្មីម្តងទៀត ដែលបានធ្វើនូវការដ៏ល្អ ដោយយកលុយមកជួយខ្ញុំ ដោយគិតថា វាមិនមែនជារឿងធំដុំ”។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ព្រះជាម្ចាស់ ការជួយអ្នកដទៃ គឺជារឿងធំដុំ។ គឺដូចដែលហោរាអេសាយ បានលើកយកបញ្ហានេះ មកថ្លែង ទៅកាន់ប្រជាជនអ៊ីស្រាអែល។ កាលនោះ ពួកគេកំពុងតែអធិស្ឋានតម តែមិនព្រមឈប់ឈ្លោះប្រកែកគ្នា។ បានជាហោរាអេសាយមានប្រសាសន៍ថា “តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។ តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសំលៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬ?”(អេសាយ ៥៨:៦-៧)។ លោកអេសាយក៏បានមានប្រសាសន៍ផងដែរថា ការលះបង់បែបនេះ នឹងនាំឲ្យពួកគេទទួលពន្លឺពីព្រះជាម្ចាស់ ហើយពន្លឺនោះនឹងបានភ្លឺឡើង ហើយថែមទាំងបានទទួលការប្រោសឲ្យជាផងដែរ(ខ.៨)។…
Read article