សុចរិត ក្នុងចំណោមប្រជាជាតិ
ពេលដែលខ្ញុំ និងស្វាមីរបស់ខ្ញុំទៅមើលសារៈមន្ទីរប្រល័យពូជសាសន៍ យ៉ាត យ៉ាសេម នៅប្រទេសអ៊ីស្រាអែល យើងបានចូលក្នុងសួនច្បារ ដែលមានឈ្មោះថា សុចរិតក្នុងចំណោមប្រជាជាតិទាំងឡាយ។ សួនច្បារនេះបានផ្តល់កិត្តិយស ដល់បុរស និងស្រ្តីដែលបានប្រថុយជីវិត ដើម្បីជួយសង្រ្គោះជនជាតិយូដា ឬជ្វីប ក្នុងរបបប្រល័យពូជសាសន៍ហូឡូខោះ។ ខណៈពេលដែលយើងទស្សនាវិមានរំឭកនេះ យើងក៏បានជួបមនុស្សមួយក្រុម មកពីប្រទេសហូឡង់។ ក្នុងចំណោមពួកគេ មានស្រ្តីម្នាក់បានមកទីនោះ ដើម្បីមើលឈ្មោះជីដូនជីតារបស់នាង នៅក្នុងបញ្ជីឈ្មោះ ដែលគេបានឆ្លាក់នៅលើផ្លាកដ៏ធំមួយ។ ដោយសារយើងមានចិត្តចង់ដឹងចង់ឮ យើងក៏បានសាកសួរអំពីប្រវត្តិគ្រួសាររបស់នាង។ តា និងយាយរបស់នាង គឺលោកគ្រូគង្វាល ភីធ័រ(Rev. Pieter) និងអ្នកស្រី អេដ្រៀនណា មូល័រ(Adriana Müller) បានជួយសង្គ្រោះជីវិតក្មេងប្រុសជនជាតិយូដាម្នាក់ ដែលមានអាយុពីរឆ្នាំ ដោយនាំគាត់ចូលក្នុងផ្ទះរបស់ពួកគេ ហើយក៏បានលាក់អត្តសញ្ញាណរបស់គាត់ ដោយឲ្យគាត់ធ្វើជាកូនពៅគេ ក្នុងចំណោមកូនទាំង៨នាក់របស់ពួកគេពីឆ្នាំ១៩៤៣ ដល់ឆ្នាំ១៩៤៥។ រឿងនេះបានប៉ះពាល់ចិត្តយើងណាស់ បានជាយើងសួរនាងថា “តើក្មេងប្រុសនោះ បានរួចជីវិត នៅសម័យនោះទេ?”ពេលនោះ មានបុរសម្នាក់មានវ័យចាស់ជាងនាង ដែលកំពុងឈរក្នុងក្រុមនោះ ក៏ដើរចេញមក ហើយប្រកាសថា ក្មេងប្រុសនោះគឺជាគាត់ហ្នឹងហើយ។ ពេលខ្ញុំគិតអំពីសេចក្តីក្លាហានរបស់មនុស្សជាច្រើន ដែលបានជួយសង្រ្គោះប្រជាជនយូដា ខ្ញុំក៏បាននឹកចាំ អំពីព្រះនាងអេសធើរ។ នៅសម័យនោះ…
Read article