January 26, 2019

You are here:
រួចផុតពីគ្រោះថ្នាក់

ថ្ងៃ​មួយ នៅ​រដូវ​រងា កូន​ៗ​របស់​ខ្ញុំ​បាន​ទទូច​សុំ​ទៅ​ចេញ​លេង​ជិះ​រំអិល​នៅ​លើ​ព្រឹល។ ស៊ីតុណ្ហ​ភាព​ថ្ងៃ​នោះ បាន​ធ្លាក់​ចុះ ជិត -២០​អង្សាសេ ក្រោម​សូន្យ។ គ្រាប់​ព្រឹល​តូច​ៗ​បាន​រសាត់​តាម​បង្អួច​ផ្ទះ​យើង។ ខ្ញុំ​ក៏​បាន​គិត​មួយ​សន្ទុះ ហើយ​ក៏បាន​យល់​ព្រម​ឲ្យ​ពួក​គេ​ចេញ​ទៅ​លេង​ខាង​ក្រៅ ប៉ុន្តែ ខ្ញុំ​បាន​ប្រាប់​ពួក​គេ ឲ្យ​លេង​ជុំ​គ្នា ហើយ​ចូល​ក្នុង​ផ្ទះ​វិញ បន្ទាប់​ពី​លេង​បាន​១៥​នាទី។ ដោយ​សារ​សេចក្តី​ស្រឡាញ់ ខ្ញុំ​ក៏​បាន​បង្កើត​ច្បាប់​នេះ ដើម្បី​ឲ្យ​កូន​ៗ​របស់​ខ្ញុំ​អាច​លេង ដោយ​សេរី និង​មិន​មាន​គ្រោះ​ថ្នាក់​កក​ចុង​ម្រាម​ដៃ ឬ​ម្រាម​ជើង ដោយ​សារ​ត្រជាក់​ខ្លាំង។ ខ្ញុំ​គិត​ថា អ្នក​និពន្ធ​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​១១៩ បាន​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​ទ្រង់​មាន​បំណង​ល្អ ពេល​ដែល​ទ្រង់​ដាក់​ក្រឹត្យ​វិន័យ​ឲ្យ​រាស្រ្ត​របស់​ទ្រង់ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ក្នុង​ខគម្ពីរ​ពីរ​ខ​ជាប់​គ្នា​ថា “ទូលបង្គំ​នឹង​កាន់​តាម​ក្រឹត្យវិន័យ​ទ្រង់​ជានិច្ច នៅ​អស់កល្ប​ជានិច្ច​រៀង​ត​ទៅ។ ទូលបង្គំ​នឹង​ដើរ​ទៅ​ដោយ​សេរីភាព ដ្បិត​ទូលបង្គំ​បាន​ស្វែង​រក​អស់​ទាំង​បញ្ញត្ត​នៃ​ទ្រង់”(ខ.៤៤-៤៥)។ ត្រង់​ចំណុច​នេះ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ផ្សា​ភ្ជាប់​សេរី​ភាព ជា​មួយ​នឹង​ជីវិត​ដែល​កាន់​តាម​ក្រឹត្យ​វិន័យ​ខាង​វិញ្ញាណ? ការ​អនុវត្តន៍​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​ជា​ម្ចាស់ ជួយ​យើង​មិន​ឲ្យ​ជួប​ផល​វិបាក ដែល​បាន​មក​ពី​ការ​សម្រេច​ចិត្ត ដែល​ធ្វើឲ្យ​យើង​ស្តាយ​ក្រោយ។ យើង​នឹង​មាន​សេរីភាព​កាន់​តែ​ច្រើន នៅ​ក្នុង​ការ​អរសប្បាយ​នឹង​ជីវិត បើ​សិន​ជា​យើង​គ្មាន​បន្ទុក​នៃ​កំហុស ឬ​ការ​ឈឺ​ចាប់​ទេ​នោះ។ ព្រះ​ជា​ម្ចាស់​មិន​សព្វ​ព្រះ​ទ័យ​នឹង​គ្រប់​គ្រង​យើង ដោយ​បញ្ជា និង​បម្រាម​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ទ្រង់​ដាក់​ក្រឹត្យ​វិន័យ​ឲ្យ​យើង គឺ​ដោយ​សារ​ទ្រង់​ស្រឡាញ់​យើង។ ពេល​ដែល​កូន​ៗ​របស់​ខ្ញុំ​កំពុង​តែ​ជិះ​រំអិល​លេង នៅ​លើ​ព្រឹល…

Read article