វែកផ្ទៃមេឃ
នៅក្នុងការសន្ទនា កាលពីពេលថ្មីៗនេះ មិត្តភក្តិរបស់ខ្ញុំម្នាក់បានចែកចាយដល់ខ្ញុំថា នាងបានបោះបង់ចោលសេចក្តីជំនឿរបស់នាងហើយ។ ពេលនោះខ្ញុំក៏បានឮនាងនិយាយពាក្យរអ៊ូរទាំ ដែលខ្ញុំធ្លាប់ឮកាលពីមុនថា តើធ្វើដូចម្តេចឲ្យគាត់អាចជឿព្រះដែលហាក់ដូចជាមិនដែលធ្វើអ្វីសោះ? សំណួរដែលធ្វើឲ្យបាក់ទឹកចិត្តនេះ បានលេចឡើង ក្នុងគំនិតយើងម្នាក់ៗ ពីពេលមួយ ទៅពេលមួយទៀត ពេលយើងអានចំពត៌មានដែលនិយាយអំពីអំពើហឹង្សា និងនៅពេលដែលយើងកំពុងតែមានចិត្តខ្ទេចខ្ទំាជាដើម។ ការបាក់ទឹកចិត្តរបស់មិត្តភក្តិម្នាក់នេះ គឺបានបង្ហាញថា នាងកំពុងតែត្រូវការព្រះជាម្ចាស់ជួយរំដោះនាង ឲ្យរួចពីបញ្ហាអ្វីមួយ ដែលនេះជាការស្រេកឃ្លាន ដែលយើងម្នាក់ៗអាចមាន ជារឿយៗ។ ពួកអ៊ីស្រាអែលស្គាល់ទីតាំងភូមិសាស្រ្តរបស់ទឹកដីខ្លួនយ៉ាងច្បាស់។ តែពួកបាប៊ីឡូនបានធ្វើឲ្យពួកអ៊ីស្រាអែលមិនអាចទប់ទល់រួច ដោយវាយផ្តួលពួកគេនឹងកណ្តាប់ដៃដែក ហើយដុតបំផ្លាញទីក្រុងយេរូសាឡិម ឲ្យក្លាយជាសំណល់បាក់បែក។ ពេលនោះ ពួកបណ្តាជនមានការសង្ស័យដ៏ងងឹត ចំពោះព្រះជាម្ចាស់ បានជាហោរាអេសាយថ្លែងទៅកាន់ពួកគេថា តើព្រះដែលគួរតែជួយសង្រ្គោះយើងនោះ ទ្រង់នៅឯណា? (អេសាយ ៦៣:១១-១៥)។ ប៉ុន្តែ ស្ថិតក្នុងពេលបែបនោះ លោកអេសាយក៏បានអធិស្ឋានដោយចិត្តក្លាហានថា “ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់”(៦៤:១)។ ការឈឺចាប់ និងទុក្ខព្រួយរបស់លោកអេសាយ មិនបានទាញគាត់ចេញពីព្រះជាម្ចាស់ឡើយ តែបាននាំឲ្យគាត់ព្យាយាមចូលទៅជិតព្រះអង្គកាន់តែខ្លាំង។ ការសង្ស័យ និងទុក្ខព្រួយរបស់យើង ផ្តល់ឲ្យយើងនូវអំណោយដ៏ចម្លែកមួយ ដោយវាបានបង្ហាញឲ្យយើងដឹងថា យើងបានវង្វេងចេញឆ្ងាយប៉ុណ្ណាហើយ និងដឹងថា យើងត្រូវការព្រះជាម្ចាស់ខ្លាំងប៉ុណ្ណា។ នេះជារឿងដ៏គួរឲ្យកត់សម្គាល់ ដែលយើងមិននឹកស្មានដល់។ នៅក្នុងព្រះយេស៊ូវ…
Read article