ភាពលម្អិតក្នុងសត្វដ៏តូចបំផុត
មានពេលមួយខ្ញុំបានផ្អែកលើស្មារបស់មិត្តភក្តិខ្ញុំ មើលរូបថតនៅក្នុងទូរស័ព្ទរបស់នាង ដែលនាងបានថត ដោយប្រើមីក្រូទស្សន៍។ ខ្ញុំក៏បានសួរនាងថា “តើឌីអាតូម គឺជាអ្វី?” នាងក៏បានពន្យល់ខ្ញុំថា “អូហ៍ វាដូចប្លុងតុងអញ្ចឹង ប៉ុន្តែ វាពិបាកមើលជាងប្លុងតុង។ ជួនកាល យើងត្រូវសម្រក់ប្រេងមួយដំណក់ នៅលើកែវពង្រីក ឬត្រូវឲ្យពួកវាងាប់សិន ទើបយើងអាចមើលពួកវាឃើញច្បាស់”។ ខ្ញុំក៏បានអង្គុយស្ញើច ខណៈពេលដែលនាងបើករូបភាពផ្សេងទៀតឲ្យខ្ញុំមើល។ ពេលនោះ ខ្ញុំក៏បានជក់ជិតនឹងការគិត អំពីភាពលម្អិត ដែលព្រះទ្រង់បានដាក់ ក្នុងជីវិតដ៏តូច ដែលទាល់តែប្រើមីក្រូទស្សន៍ ទើបយើងអាចមើលពួកវាឃើញ។ ស្នាព្រះហស្ត និងកិច្ចការដែលព្រះជាម្ចាស់បានធ្វើ គឺគ្មានព្រំដែនឡើយ។ ក្នុងកណ្ឌគម្ពីរយ៉ូប ក្នុងចំណោមមិត្តភក្តិរបស់លោកយ៉ូប លោកអេលីហ៊ូវបានអង្អុលបង្ហាញដល់លោកយ៉ូប ខណៈពេលដែលលោកយ៉ូបកំពុងតែមានទុក្ខជាទម្ងន់។ លោកអេលីហ៊ូវបានលើកទឹកចិត្តលោកយ៉ូបថា “ឱយ៉ូបអើយ សូមស្តាប់សេចក្តីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន។ តើលោកជ្រាបពីព្រះទ្រង់ដាក់កំរិតរបស់ទាំងនោះ ជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗដូចម្តេចឬទេ? តើលោកយល់ពីទំងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះដ៏មានដំរិះសព្វគ្រប់ឬទេ”(យ៉ូប ៣៧:១៤-១៦)។ ក្នុងនាមយើងជាមនុស្ស យើងមិនអាចយល់ច្បាស់ អំពីភាពលម្អិតដ៏ស្មុគ្រស្មាញរបស់ព្រះជាម្ចាស់ និងស្នាព្រះហស្តទ្រង់បានឡើយ។ សូម្បីតែផ្នែកនៃស្នាព្រះហស្តទ្រង់ ដែលយើងមើលនឹងភ្នែកទទេមិនឃើញ ក៏បានឆ្លុះបញ្ចាំងអំពីសិរីល្អ និងអំណាចចេស្តារបស់ព្រះជាម្ចាស់ផងដែរ។ សិរីល្អរបស់ព្រះអង្គបានហ៊ុមព័ទ្ធយើង។ ព្រះអង្គកំពុងធ្វើការរបស់ទ្រង់យ៉ាងសកម្ម ទោះយើងកំពុងតែឆ្លងកាត់បញ្ហាអ្វី…
Read article