ពេលណាយើងមិនយល់ផែនការព្រះ
យុវជនម្នាក់មានក្តីស្រមៃចង់ជោគជ័យ ក្នុងអាជីពជាកីឡាករ។ ពេលដែលក្តីស្រមៃនោះ ជួបការខកខានជាបណ្តោះអាសន្ន គាត់ក៏បានផ្ញើសារទៅម្តាយរបស់គាត់ថា “កូនមិនយល់ផែនការរបស់ព្រះអង្គទេ។ កូនបានថ្វាយជីវិតដាច់ដល់ព្រះអង្គហើយ។ ហេតុអ្វីរឿងនេះបានកើតឡើងចំពោះកូន?” ក្នុងចំណោមយើង តើមាននរណាខ្លះដែលបានជួបរឿងខកចិត្ត ខុសពីការរំពឹងគិត ធ្វើឲ្យគំនិតយើងជោរជន់ទៅដោយការរអ៊ូរទាំ ឬសំណួរ? ឧទាហរណ៍ សមាជិកគ្រួសារបានកាត់ផ្តាច់ទំនាក់ទំនង ដោយគ្មានមូលហេតុ សុខភាពស្រាប់តែចុះខ្សោយវិញភ្លាមៗ ការបាត់បង់ការងារ ឬគ្រោះថ្នាក់ដែលបានផ្លាស់ប្តូរការរស់នៅ។ បទគម្ពីរយ៉ូប ១-២ បានចែងអំពីសោកនាដកម្ម និងភាពអន់ថយដែលបានកើតឡើងជាបន្តបន្ទាប់ ក្នុងជីវិតលោកយ៉ូប។ តាមស្តង់ដាររបស់មនុស្ស មុនពេលដែលជីវិតគាត់ធ្លាក់ចុះ ជីវិតរបស់លោកយ៉ូបហាក់ដូចជាមិនមានបញ្ហាអ្វីទេ។ លោកយ៉ូប “ជាអ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្តីអាក្រក់”(យ៉ូប ១:១)។ ប៉ុន្តែ ជីវិតមនុស្សមិនតែងតែមានដំណើរការ ដូចអ្វីដែលយើងចង់បាន គឺមិនខុសពីជីវិតរបស់លោកយ៉ូបឡើយ។ ពេលដែលភរិយាគាត់ប្រាប់គាត់ឲ្យ “ប្រមាថដល់ព្រះ ហើយស្លាប់”(២:៩) លោកយ៉ូបក៏បានឆ្លើយតបចំពោះនាង ដោយពាក្យសម្តីប្រកបដោយប្រាជ្ញា និងការប្រៀនប្រដៅ ហើយសក្តិសមនឹងឲ្យយើងយកគំរូតាម។ បានជាពេលណារឿងហេតុកើតឡើង ទោះតូចឬធំក្តី ដែលយើងមិនចង់ជួប ចូរយើងពោលថា “យើងទទួលសេចក្តីល្អមកពីព្រះ តើមិនត្រូវទទួលសេចក្តីអាក្រក់ដែរទេឬ?” គ្រប់ទាំងសេចក្តីទាំងនោះ យ៉ូបមិនបានធ្វើឲ្យខ្លួនសៅហ្មង ដោយបបូរមាត់ទេ(ខ.១០)។ ដោយពឹងអាងកម្លាំងរបស់ព្រះ ចូរយើងនៅតែទុកចិត្ត…
Read article