ចែកផ្សាយព្រះគុណដល់អ្នកដទៃ
កូនប្រុសរបស់ខ្ញុំបានរស់នៅក្នុងមណ្ឌលកុមារកំព្រា ក្នុងដំណាក់កាលដំបូងនៃជីវិតរបស់គាត់ មុនពេលក្រុមគ្រួសារខ្ញុំបានទទួលចិញ្ចឹមគាត់។ មុនពេលយើងចាកចេញពីអគារដែលសង់ពីឥដ្ឋស៊ីម៉ង់ ជាមួយគាត់ យើងក៏បានប្រាប់គាត់ ឲ្យប្រមូលរបស់របររបស់គាត់។ តែអ្វីក៏គាត់គ្មានដែរ។ ពិតជាគួរឲ្យអាណិតគាត់ណាស់។ យើងក៏បានឲ្យគាត់ស្លៀកពាក់ខោអាវថ្មី ដែលយើងបានយកមកឲ្យគាត់ ហើយក៏បានទុកខោអាវមួយចំនួន ឲ្យក្មេងដទៃទៀត។ ខ្ញុំមានអារម្មណ៍សោកសៅចំពោះភាពទុរគតរបស់គាត់ តែខ្ញុំអរសប្បាយ ដែលយើងអាចបំពេញតម្រូវការខាងវិញ្ញាណ និងរូបកាយរបស់គាត់។ ពីរបីឆ្នាំក្រោយមក យើងបានឃើញមនុស្សម្នាក់សុំជំនួយ សម្រាប់ក្រុមគ្រួសារក្រីក្រ។ ពេលនោះ កូនប្រុសខ្ញុំមានចិត្តអន្ទះសាចង់បរិច្ចាគតុក្កតា និងប្រាក់កាក់បន្តិចបន្តួចដែលគាត់មាន ដើម្បីជួយពួកគេ។ ដោយសារគាត់ធ្លាប់រស់នៅក្នុងភាពក្រីក្រ នោះគេប្រហែលជាយល់ថា គាត់មានការឱបក្រសោបរបស់កម្មសិទ្ធិខ្លួនឯង ខ្លាំងជាងអ្នកដទៃ។ ខ្ញុំចូលចិត្តគិតថា គាត់បានឆ្លើយតបដោយចិត្តសប្បុរស ដោយសារមូលហេតុ មិនខុសពីពួកជំនុំសម័យដើម។ គឺដូចមានសេចក្តីចែងថា “ពួកសាវ័កក៏ធ្វើបន្ទាល់ ដោយព្រះចេស្តាដ៏ធំ ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណជាធំ សណ្ឋិតលើគេទាំងអស់គ្នាដែរ នៅក្នុងពួកគេគ្មានអ្នកណាខ្វះខាតអ្វីសោះ”(កិច្ចការ ៤:៣៣-៣៤)។ ពួកជំនុំនៅសម័យនោះ បានស្ម័គ្រចិត្តលក់របស់ទ្រព្យ ដើម្បីបំពេញតម្រូវការគ្នាទៅវិញទៅមក។ ពេលណាយើងដឹងថា អ្នកដទៃមានការខ្វះខាត ទោះជាខាងសាច់ឈាម ឬព្រលឹងវិញ្ញាណក្តី សូមព្រះគុណព្រះ ធ្វើការដោយអំណាចចេស្តា ក្នុងជីវិតយើង ដើម្បីឲ្យយើងឆ្លើយតប ដូចពួកជំនុំដំបូង ដោយស្ម័គ្រចិត្តលះបង់ ស្មោះអស់ពីចិត្ត ដល់អ្នកខ្វះខាត។…
Read article