មិនស្វែងរកការសងសឹក
កសិករម្នាក់បានឡើងទៅលើឡានរបស់គាត់ ហើយក៏បានចាប់ផ្តើមពិនិត្យមើលដំណាំរបស់គាត់។ ពេលគាត់ទៅដល់ចុងម្ខាង កំហឹងរបស់គាត់ក៏បានឆួលឡើង។ គេបានប្រើដីក្នុងកសិដ្ឋានរបស់គាត់ ដើម្បីចាក់សំរាម ដោយខុសច្បាប់ ម្តងទៀតហើយ។ គាត់ក៏បានប្រមូលសំរាមដាក់នៅលើឡានគាត់ ដែលមានថង់ច្រកកំទេចអាហារជាច្រើន ហើយគាត់ក៏បានរកឃើញស្រោមសំបុត្រមួយ ក្នុងសំរាមនោះ។ នៅលើស្រោមសំបុត្រនោះ មានអាស័យដ្ឋានរបស់ជនល្មើសនោះ។ គាត់មិនអាចឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឡើយ។ នៅយប់នោះ គាត់ក៏បានបើកឡានដឹកសំរាមទៅផ្ទះរបស់ជនល្មើសនោះ ហើយក៏បានបំពេញទីធ្លាផ្ទះនោះ ដោយសំរាមរបស់ជននោះ ព្រមទាំងសំរាមរបស់គាត់ផងដែរ។ អ្នកខ្លះប្រហែលជាចង់និយាយថា គាត់ពិតជាសងសឹកបានល្អណាស់ តើមែនទេ? ក្នុងបទគម្ពីរ ១សាំយ៉ូអែល ជំពូក២៤ ស្តេចដាវីឌ និងពួកទ័ពរបស់ទ្រង់ កំពុងលាក់ខ្លួនក្នុងរូងភ្នំមួយ ដើម្បីគេចពីការតាមសម្លាប់របស់ស្តេចសូល។ ពេលដែលស្តេចសូលបានវង្វេងចូលទៅក្នុងរូងភ្នំនោះ ដើម្បីសម្រាក ពួកទ័ពរបស់ស្តេចដាវីឌក៏បានមើលឃើញឱកាសល្អ ដើម្បីសងសឹក ដែលមិនអាចមើលរំលង(ខ.៣-៤)។ ប៉ុន្តែ ស្តេចដាវីឌបានប្រឆាំងនឹងបំណងចិត្តខ្លួនឯង ដែលចង់សងសឹក។ ទ្រង់ក៏បានមានបន្ទូលថា “សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះ ដល់ចៅហ្វាយរបស់ខ្ញុំ”(ខ.៦)។ ពេលស្តេចសូលបានដឹងថា ដាវីឌបានទុកជីវិតឲ្យទ្រង់ ទ្រង់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទ្រង់ក៏បានលាន់មាត់ថា “ឯងសុចរិតជាងអញ”(ខ.១៧-១៨)។ ពេលណាយើង ឬមនុស្សជាទីស្រឡាញ់របស់យើងជួបរឿងអយុត្តិធម៌ ឱកាសសងសឹកអាចមកដល់ នៅពេលណាមួយ។ តើយើងនឹងធ្វើតាមបំណងរបស់យើង ដូចកសិករនោះ ឬប្រឆាំងនឹងបំណងខ្លួនឯង តាមគំរូស្តេចដាវីឌ?…
Read article