August 23, 2021

You are here:
ការស្រឡាញ់មនុស្សដែលអ្នកស្អប់

ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​យ៉ាង​ស្ងាត់​ស្ងៀម មុន​ពេល​នាង​ឃើញ​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​អៀន ក្នុង​ការ​លាក់​ខ្លួន ប៉ុន្តែ ខ្ញុំ​មិន​ចង់​កែ​តម្រង់​នាង​តែ​ម្តង​ទេ។ ខ្ញុំ​ចង់​និយាយ​ប្រាប់​នាង​ភ្លាម​ៗ ដើម្បី​ឲ្យ​នាង​មាន​ការ​ខ្មាស​អៀន។ ខ្ញុំ​ធ្លាប់​មាន​ការ​ធុញ​ទ្រាន់ ចំពោះ​អាកប្ប​កិរិយា​របស់​នាង​កាល​ពី​មុន ប៉ុន្តែ ខ្ញុំ​ទំនង​ជា​បាន​ធ្វើ​ឲ្យ​នាង​ធុញ​ទ្រាន់​ជាង​ហ្នឹង​ទៀត។ ជន​ជាតិ​យូដា និង​ជន​ជាតិ​សាម៉ារី ក៏​ធ្លាប់​មាន​ការ​ធុញ​ទ្រាន់​ទៅ​វិញ​ទៅ​មក​ផង​ដែរ។ ជន​ជាតិ​សាម៉ារី​មាន​ដើម​កំណើត​ជា​ជន​ជាតិ​យូដា កាត់​សាសន៍​ដទៃ ហើយ​ថ្វាយ​បង្គំ​ព្រះ​របស់​ខ្លួន ដូច​នេះ ជន​ជាតិ​យូដា​យល់​ឃើញ​ថា ជន​ជាតិ​សាម៉ារី បាន​ធ្វើ​ឲ្យ​ខូច​ខ្សែ​លោហិត និង​ជំនឿ​របស់​សាសន៍​យូដា ដោយ​បង្កើត​សាសនា​នៅ​លើ​ភ្នំ​កេរ៉ាស៊ីន ប្រឆាំង​នឹង​សាសនា​យូដា​(យ៉ូហាន ៤:២០)។ តាម​ពិត ជន​ជាតិ​យូដា​ស្អប់​ខ្ពើម​ជន​ជាតិ​សាម៉ារី​ណាស់ បាន​ជា​ពួក​គេ​សុខ​ចិត្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង ជា​ជាង​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ភូមិ​របស់​ពួក​គេ។ ព្រះយេស៊ូវ​បាន​បើក​សម្តែង ឲ្យ​ពួក​គេ​ស្គាល់​ផ្លូវ​ដែល​ល្អ​ជាង​នេះ ព្រះ​អង្គ​បាន​នាំ​សេចក្តី​សង្រ្គោះ​ដល់​មនុស្ស​ទាំង​អស់ ដោយ​រាប់​បញ្ចូល​ទាំង​ពួក​សាសន៍​សាម៉ារី​ផង​ដែរ។ ដូច​នេះ ទ្រង់​ក៏​បាន​ធ្វើ​ដំណើរ​ចូល​ដល់​ចំណុច​កណ្តាល​នៃ​ស្រុក​សាម៉ារី ដើម្បី​ប្រទាន​ទឹក​រស់ ដល់​ស្រ្តី​មាន​បាប​ម្នាក់ ព្រម​ទាំង​ក្រុង​របស់​នាង​ទាំង​មូល​ផង(ខ.៤-៤២)។ ព្រះ​បន្ទូល​ចុង​ក្រោយ​របស់​ព្រះ​អង្គ គឺ​បាន​បង្គាប់​ឲ្យ​ពួក​សិស្ស​ទ្រង់​យក​តម្រាប់​តាម​ព្រះ​អង្គ។ ពួក​គេ​ត្រូវ​ផ្សាយ​ដំណឹង​ល្អ ដល់​មនុស្ស​ទំាង​អស់ ចាប់​តាំង​ពី​ទីក្រុង​យេរូសាឡិម ហើយ​កាត់​តាម​ស្រុក​សាម៉ារី រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី​(កិច្ចការ ១:៨)។ ស្រុក​សាម៉ារី​មិន​គ្រាន់​តែ​ជា​តំបន់​ដែល​ត្រូវ​ឈោង​ចាប់​បន្ទាប់​ពី​ទីក្រុង​យេរូសាឡិម​ប៉ុណ្ណោះ​ទេ តែ​ជា​ផ្នែក​ដ៏​ឈឺ​ចាប់​បំផុត​នៃ​បេសកកម្ម​នេះ។ ពួក​សាវ័ក​ត្រូវ​តែ​ជម្នះ​ការ​រើសអើង​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ ដើម្បី​ស្រឡាញ់​មនុស្ស​ដែល​ពួក​គេ​ធ្លាប់​តែ​មិន​ចូល​ចិត្ត។​ តើ​ព្រះ​យេស៊ូវ​សំខាន់​ចំពោះ​យើង លើស​បំណង​ចិត្ត​របស់​យើង​ឬ​ទេ​? ដើម្បី​ឲ្យ​យើង​ដឹង​ច្បាស់​ថា ព្រះ​អង្គ​សំខាន់​ជាង…

Read article