អំណាចនៃដំណឹងល្អ
ចក្រភពរ៉ូម៉ាំងនៅសម័យបុរាណ មានដំណឹងល្អមួយបែប តាមប្រពៃណីសាសនារបស់ខ្លួន។ លោកវើជីល(Virgil) ដែលជាកវីកំណាព្យ បានពិពណ៌នាថា ព្រះហ្ស៊ូស ដែលជាស្តេចរបស់ពួកព្រះនៃជនជាតិក្រិក បានចេញព្រះរាជក្រឹត្យ ឲ្យជនជាតិរ៉ូម៉ាំងមាននគរមួយ ដែលគ្មានទីបញ្ចប់ ឬគ្មានព្រំដែន។ ទ្រង់ក៏បានជ្រើសរើសស្តេចអ៊ូគូស្ទូស(Augustus) ឲ្យធ្វើជាបុត្រារបស់ព្រះ និងជាអ្នកសង្រ្គោះពិភពលោក ដោយនាំមកនូវយុគសម័យមាស ដែលមានសន្តិភាព និងភាពសម្បូរសប្បាយ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនមនុស្សទំាងអស់សុទ្ធតែចាត់ទុកគំនិតនេះ ជាដំណឹងល្អនោះទេ។ សម្រាប់មនុស្សជាច្រើន វាជារឿងពិតដែលគេមិនចង់ឲ្យកើតឡើង តែបានកើតឡើង ដោយសារកណ្តាប់ដៃដែក របស់កងទ័ព និងពេជ្ឈឃាតរបស់ព្រះចៅអធិរាជអង្គនោះ។ ភាពរុងរឿងនៃចក្រភពរ៉ូម៉ាំងបានសង់ឡើង នៅលើខ្នងនៃទាសករ ដែលបម្រើ ដោយគ្មានសិទ្ធិជាមនុស្ស ឬមានទ្រព្យសម្បត្តិ ដើម្បីបំពេញចិត្តពួកម្ចាស់ទាសករ ដែលគ្រប់គ្រងពួកគេ។ គឺក្នុងពិភពលោកប្រភេទនេះហើយ ដែលសាវ័កប៉ុលបានណែនាំឲ្យគេស្គាល់គាត់ថា ជាអ្នកបម្រើព្រះគ្រីស្ទ(រ៉ូម ១:១)។ កាលពីមុន សាវ័កប៉ុលបានស្អប់ព្រះនាមព្រះយេស៊ូវណាស់។ ហើយព្រះយេស៊ូវផ្ទាល់ក៏បានរងទុក្ខ ដោយសារព្រះអង្គបានទទួលស្គាល់ថា ព្រះអង្គជាស្តេចនៃសាសន៍យូដា និងជាព្រះអង្គសង្រ្គោះនៃពិភពលោក។ នេះជាដំណឹងល្អ ដែលសាវ័កប៉ុលបានពន្យល់ប្រាប់គេ ក្នុងសំបុត្រទាំងមូល ដែលគាត់សរសេរផ្ញើទៅពួកជំនុំនៅទីក្រុងរ៉ូម។ គាត់ថា ដំណឹងល្អនេះជា “ព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ”(ខ.១៦)។ អ្នកដែលកំពុងរងទុក្ខនៅក្រោមការគ្រប់គ្រងរបស់ស្តេចសេសា ពិតជាត្រូវការដំណឹងល្អនេះណាស់។ គឺដំណឹងល្អនៃព្រះអង្គសង្រ្គោះដែលបានសុគតនៅលើឈើឆ្កាង…
Read article