អ្វីទាំងអស់ដែលអ្នកត្រូវការ
ពេលខ្ញុំកំពុងអង្គុយ នៅតុអាហារ ខ្ញុំក៏បានមើលទៅភាពច្របូកច្របល់ដ៏រីករាយ នៅជុំវិញខ្លួនខ្ញុំ។ ពូមីង បងប្អូនជីដូនមួយ ក្មួយស្រី និងក្មួយប្រុសរបស់ខ្ញុំ កំពុងតែអរសប្បាយនឹងម្ហូបអាហារ និងការចំណាយពេលជាមួយគ្នា នៅក្នុងការជួបជុំក្រុមគ្រួសាររបស់យើង។ ខ្ញុំក៏អរសប្បាយជាមួយពួកគេផងដែរ។ ប៉ុន្តែ មានគំនិតមួយ ដែលបានចាក់ទំលុះចិត្តរបស់ខ្ញុំ ដោយប្រាប់ខ្លួនឯងថា មានតែខ្ញុំទេដែលជាស្រ្តីគ្មានកូន គ្មានគ្រួសារផ្ទាល់ខ្លួន។ ស្រ្តីនៅលីវជាច្រើន ក៏មានបទពិសោធន៍ស្រដៀងខ្ញុំផងដែរ។ ក្នុងវប្បធម៌របស់ខ្ញុំ ដែលជាជនជាតិអាស៊ី គេឲ្យតម្លៃខ្ពស់មកលើជីវិតអាពាហ៍ពិពាហ៍ និងការមានកូន ដូចនេះ ការមិនមានគ្រួសារផ្ទាល់ខ្លួន អាចនាំឲ្យគេគិតថា យើងអសមត្ថភាព។ បញ្ហានេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកខ្វះអ្វីមួយ ដែលបញ្ជាក់ថា អ្នកជានរណា ហើយធ្វើឲ្យអ្នកមានភាពពេញលេញ។ ហេតុនេះហើយខ្ញុំមានការកម្សាន្តចិត្តយ៉ាងខ្លាំង ពេលដែលសេចក្តីពិតរបស់ព្រះបានចែងថា ព្រះទ្រង់ជាទីពឹងនៃចិត្ត(ទំនុកដំកើង ៧៣:២៦)។ ពេលដែលពូជអំបូរទាំងឡាយ នៃសាសន៍អ៊ីស្រាអែលបានទទួលចំណែកដី ពូជអំបូរលេវី ដែលជាពួកសង្ឃ មិនបានទទួលចំណែកនឹងគេទេ។ ផ្ទុយទៅវិញ ព្រះទ្រង់បានសន្យាថា ព្រះអង្គនឹងធ្វើជាមរដករបស់ពួកគេ(ចោទិយកថា ១០:៩)។ ពួកគេអាចរកឃើញភាពស្កប់ចិត្តក្នុងព្រះអង្គ ហើយទុកចិត្តថា ព្រះអង្គនឹងបំពេញតម្រូវការគ្រប់យ៉ាងរបស់ពួកគេ។ សម្រាប់អ្នកខ្លះ ការមានអារម្មណ៍ថាខ្វះអ្វីមួយ គឺមិនមានអ្វីទាក់ទងនឹងគ្រួសារទេ។ ជួនកាល យើងស្រេកឃ្លានចង់បានការងារល្អជាងមុន ឬចង់រៀនឲ្យបានខ្ពស់ជាងមុន។…
Read article