ជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ
កាលនៅរៀននៅសកលវិទ្យាល័យ ខ្ញុំ និងមិត្តរួមថ្នាក់របស់ខ្ញុំធ្លាប់អវត្តមាន នៅក្នុងថ្នាក់រៀន ដែលមានតែមួយដង ក្នុងមួយឆ្នាំ ខណៈពេលដែលគេរាល់គ្នា តែងតែព្យាយាមចូលរៀន ក្នុងថ្នាក់របស់សាស្ត្រាចារ្យគ្រីស(Chris) មុនពេលប្រឡងចុងឆ្នាំ ក្នុងសប្តាហ៍បន្ទាប់។ គេនៅពេលនោះហើយ ដែលគាត់ផ្តល់តម្រុយ សម្រាប់សំណួរ ដែលគាត់នឹងដាក់ ក្នុងការប្រឡងនោះ។ ខ្ញុំតែងតែឆ្ងល់ អំពីមូលហេតុដែលសាស្ត្រាចារ្យគ្រីស ធ្វើដូចនេះ រហូតដល់ពេលមួយ ខ្ញុំក៏បានដឹងថា គាត់ពិតជាចង់ជួយយើង ឲ្យទទួលលទ្ធផលល្អ។ គាត់មានស្តង់ដាខ្ពស់ តែគាត់ជួយយើងឲ្យឈានទៅដល់ស្តង់ដានោះ។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវចូលរៀន ហើយស្តាប់គាត់បង្រៀន ដើម្បីឲ្យយើងអាចរៀបចំខ្លួនបានត្រឹមត្រូវ។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ព្រះទ្រង់ក៏ធ្វើដូចនេះផងដែរ។ ព្រះទ្រង់មិនអាចបន្ថែមបន្ថយស្តង់ដាររបស់ព្រះអង្គឡើយ តែដោយសារព្រះអង្គពិតជាសព្វព្រះទ័យឲ្យយើងមានលក្ខណៈដូចព្រះអង្គ នោះព្រះអង្គក៏បានប្រទានយើង នូវព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយយើង ឲ្យឈានទៅដល់ស្តង់ដារនោះ។ ក្នុងបទគម្ពីរយេរេមា ៣:១១-១៤ ព្រះទ្រង់បានជំរុញរាស្រ្តអ៊ីស្រាអែល ដែលមិនស្មោះត្រង់ ឲ្យទទួលស្គាល់កំហុសរបស់ខ្លួន ហើយវិលត្រឡប់មករកព្រះអង្គវិញ។ ប៉ុន្តែ ដោយសារព្រះអង្គជ្រាបថា ពួកគេមានការរឹងចចេស និងទន់ខ្សោយប៉ុណ្ណា នោះព្រះអង្គក៏បានជួយពួកគេ។ ព្រះអង្គបានសន្យាថា នឹងមើលអស់ទាំងផ្លូវវៀចវេររបស់ពួកគេ ឲ្យបានជា(ខ.២២) ហើយព្រះអង្គក៏បានចាត់ពួកអ្នកគង្វាល ឲ្យបង្រៀន និងដឹកនាំពួកគេ(ខ.១៥)។…
Read article