សម្រាកយ៉ាងសុខសាន្តក្នុងព្រះ
ខ្ញុំបានសរសេរសំបុត្រ ផ្ញើទៅកូនៗរបស់ខ្ញុំ ពេលដែលពួកគេម្នាក់ៗចូលដល់វ័យជំទង់។ មានពេលមួយ ខ្ញុំបានសរសេរអំពីអត្តសញ្ញាណរបស់យើង ក្នុងព្រះគ្រីស្ទ ដោយនឹកចាំថា កាលខ្ញុំនៅវ័យជំទង់ ខ្ញុំមិនបានស្គាល់ខ្លួនឯងច្បាស់ ដោយខ្ញុំខ្វះទំនុកចិត្តលើខ្លួនឯង។ ខ្ញុំត្រូវដឹងថា ខ្ញុំជាកូនស្ងួនភ្ងារបស់ព្រះ។ ខ្ញុំក៏បាននិយាយក្នុងសំបុត្រនោះថា “ដើម្បីស្គាល់ខ្លួនឯងជានរណា យើងចាំបាច់ត្រូវដឹងថា យើងជាកម្មសិទ្ធិរបស់ព្រះ”។ ពេលណាយើងដឹងថា ព្រះទ្រង់បានបង្កើតយើង ហើយយើងប្តេជ្ញាចិត្តដើរតាមព្រះអង្គ នោះយើងអាចមានសន្តិភាព ចំពោះការផ្លាស់ប្រែដែលទ្រង់ប្រទានក្នុងជីវិតយើង។ ហើយយើងក៏ដឹងផងដែរថា ព្រះអង្គកែប្រែយើង ឲ្យមានលក្ខណៈកាន់តែដូចព្រះអង្គជារៀងរាល់ថ្ងៃ។ យើងអាចរកឃើញមូលដ្ឋានគ្រឹះក្នុងព្រះគម្ពីរ សម្រាប់អត្តសញ្ញាណរបស់យើង ជាកូនព្រះ ក្នុងបទគម្ពីរចោទិយកថា ៣៣:១២ ដែលចែងថា “អ្នកស្ងួនភ្ងាផងព្រះយេហូវ៉ា នឹងនៅជិតទ្រង់ដោយសុខសាន្ត ទ្រង់គ្របបាំងគេជានិច្ច ហើយគេនឹងនៅជាកណ្តាលព្រះអង្សាទាំង២របស់ទ្រង់”។ មុនពេលលោកម៉ូសេស្លាប់ គាត់បានអធិស្ឋានសូមព្រះពរ សម្រាប់ពូជអំបូបេនយ៉ាមីន ខណៈពេលដែលរាស្រ្តរបស់ព្រះត្រៀមខ្លួន ចូលទឹកដីសន្យា ដែលព្រះអង្គបានសន្យាថា នឹងប្រទានពួកគេ។ ព្រះអង្គសព្វព្រះទ័យឲ្យពួកគេចងចាំជានិច្ចថា ពួកគេជាកូនស្ងួនភ្ងារបស់ទ្រង់ ហើយសម្រាកក្នុងអត្តសញ្ញាណរបស់ពួកគេ ដែលជាកូនទ្រង់។ ការស្គាល់អត្តសញ្ញាណរបស់យើង ជាកូនព្រះ គឺសំខាន់សម្រាប់មនុស្សម្នាក់ៗដូចគ្នា គឺទាំងក្មេងជំទង់ មនុស្សវ័យកណ្តាល និងអ្នកដែលមានវ័យចាស់។ ពេលណាយើងដឹងថា ព្រះទ្រង់បានបង្កើតយើងមក ហើយថែរក្សាយើង នោះយើងអាចរកឃើញសន្តិភាព…
Read article