ភាពពេញលេញក្នុងព្រះគ្រីស្ទ
ក្នុងខ្សែភាពយន្តដ៏ល្បីល្បាញមួយ មានតួអង្គម្នាក់ដែលជាភ្នាក់ងារកីឡាករ បានផ្តោតចិត្តខ្លាំងទៅលើជោគជ័យ ក្នុងអាជីព បានជាទំនាក់ទំនងប្តីប្រពន្ធរបស់គាត់ចាប់ផ្តើមបាក់បែក។ ដោយសារគាត់ចង់ឲ្យភរិយាគាត់ ឈ្មោះដូរីស៊ី(Dorothy) វិលត្រឡប់មកវិញ នោះគាត់ក៏បានមើលចំភ្នែកនាង ហើយនិយាយថា នាងបានធ្វើឲ្យគាត់មានភាពពេញលេញ។ នេះជាពាក្យសម្តី ដែលនាំឲ្យចិត្តមានភាពកក់ក្តៅ ដូចរឿងព្រេង ក្នុងទស្សនវិជ្ជារបស់សាសន៍ក្រិក។ តាមរឿងព្រេងនោះ យើងម្នាក់ៗ មិនមែនជាមនុស្សមានភាពពេញលេញ គឺមានតែ “ពាក់កណ្តាល” ដែលត្រូវស្វែងរកពាក់កណ្តាលទៀត ដើម្បីធ្វើឲ្យខ្លួនយើងពេញលេញ។ សព្វថ្ងៃនេះ ការមានជំនឿថា ដៃគូដ៏រ៉ូមិនទិចម្នាក់ធ្វើឲ្យយើងមាន “ភាពពេញលេញ” បានក្លាយជាផ្នែកមួយនៃវប្បធម៌ដ៏ពេញនិយម។ ប៉ុន្តែ តើពិតទេ? ខ្ញុំបានជជែកជាមួយស្វាមីភរិយាជាច្រើន ដែលនៅតែមានអារម្មណ៍ថា មិនមានភាពពេញលេញ ដោយសារពួកគេមិនអាចមានកូន និងអ្នកដទៃទៀតដែលមានកូន តែនៅតែមានអារម្មណ៍ថា ខ្វះអ្វីមួយ។ សរុបមក គ្មានមនុស្សណា ដែលអាចធ្វើឲ្យយើងមានភាពពេញលេញឡើយ។ សាវ័កប៉ុលបានផ្តល់ឲ្យនូវដំណោះស្រាយមួយទៀត។ គឺដូចដែលគាត់បានបង្រៀនថា “ដ្បិតមានគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ សណ្ឋិតនៅក្នុងទ្រង់ទាំងមានរូបអង្គផង ហើយអ្នករាល់គ្នាក៏ពេញលេញក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រង និងអំណាចទាំងប៉ុន្មាន(កូល៉ុស ២:៩-១០)។ ព្រះយេស៊ូវមិនគ្រាន់តែបានអត់ទោសបាបឲ្យយើង ហើយរំដោះយើងឲ្យរួចពីបាបប៉ុណ្ណោះទេ ព្រះអង្គក៏បានធ្វើឲ្យយើងមានភាពពេញលេញ ដោយចូលគង់ក្នុងជីវិតយើង(ខ.១៣-១៥)។ ទំនាក់ទំនងប្តីប្រពន្ធគឺជាការគាប់ប្រសើរ ប៉ុន្តែ វាមិនអាចធ្វើឲ្យយើងមានភាពពេញលេញឡើយ។ មានតែព្រះយេស៊ូវទេ…
Read article