September 14, 2021

You are here:
នៅក្រៅទីដំឡើងត្រសាល

ថ្ងៃ​សុក្រ ជា​ថ្ងៃ​ដើរ​ផ្សា នៅ​ក្នុង​ក្រុង​ដាច់​ស្រយ៉ាល​មួយ ក្នុង​ប្រទេស​ហ្កាណា ជា​កន្លែង​ដែល​ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​នៅ​តែ​នឹក​ចាំ​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់។ ម្រាម​ដៃ និង​ម្រាម​ជើង​គាត់​ត្រូវ​មេរោគ​ហង្សិន(ជំងឺឃ្លង់) ស៊ី បាន​ជា​គាត់​តែង​លត់​ជង្គង់​នៅ​លើ​កន្ទេល ហើយ​ក៏​បាន​ដួស​បន្លែ​ផ្លែ​ឈើ​របស់​គាត់​នឹង​វែក​ធ្វើ​ពី​ផ្លែ​ឃ្លោក រួច​ហុច​ឲ្យ​អ្នក​ទិញ។ អ្នក​ខ្លះ​បាន​ដើរ​ជៀស​គាត់។ ម្តាយ​របស់​ខ្ញុំ​បាន​តាំង​ចិត្ត​ថា នឹង​ទិញ​ពី​គាត់​ឲ្យ​បាន​ទៀង​ទាត់។ ខ្ញុំ​ឃើញ​គាត់​តែ​នៅ​ថ្ងៃ​សុក្រ​ប៉ុណ្ណោះ។ បន្ទាប់​មក គាត់​ក៏​បាន​ចេញ​ទៅ​ក្រៅ​ក្រុង​បាត់។​ ក្នុង​ទឹក​ដី​អ៊ីស្រាអែល នៅ​សម័យ​បុរាណ អ្នក​កើត​ឃ្លង់​ត្រូវ​រស់​នៅ​ក្រៅ​ទី​ដំឡើង​ត្រសាល។ បាន​សេចក្តី​ថា ពួក​គេ​ក៏​បាន​ជួប​ភាព​ឯកោ​យ៉ាង​កម្សត់ ។ ក្រឹត្យ​វិន័យ​របស់​ពួក​អ៊ីស្រាអែល​បាន​ចែង​ថា “ពួក​គេ​ត្រូវ​រស់​នៅ​ម្នាក់​ឯង”(លេវីវិន័យ ១៣:៤៦)។ នៅ​ក្រៅ​ទី​ដំឡើង​ត្រសាល ក៏​ជា​កន្លែង​ដែល​គេ​យក​តួ​ខ្លួន​គោ​សម្រាប់​ថ្វាយ​យញ្ញ​បូជា ​មក​ដុត​ផង​ដែរ(៤:១២)។ នៅ​ក្រៅ​ទីដំឡើង​ត្រសាល មិន​មែន​ជា​កន្លែង​ដែល​អ្នក​ចង់​រស់​នៅ​ឡើយ។ ការ​ពិត​ដ៏​កំសត់​នេះ បាន​ជួយ​ឲ្យ​យើង​យល់​អត្ថ​ន័យ នៃ​បទ​គម្ពីរ​ហេព្រើរ ជំពូក១៣ ដែល​បាន​ចែង​អំពី​ព្រះ​យេស៊ូវ​ថា “ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ចេញ​ទៅ​ឯ​ទ្រង់ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ដែរ ទាំង​ផ្ទុក​សេចក្តី​ដំនៀល​របស់​ទ្រង់​ចុះ”(ខ.១៣)។​ ព្រះ​យេស៊ូវ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង នៅ​ក្រៅ​ទីក្រុង​យេរូសាឡិម ជា​ចំណុច​ដ៏​សំខាន់ ​នៅ​ពេល​ដែល​យើង​សិក្សា អំពី​ប្រព័ន្ធ​នៃ​ការ​ថ្វាយ​យញ្ញ​បូជា​របស់​សាសន៍​ហេព្រើរ។​ យើង​ចង់​មាន​ប្រជាប្រិយ​ភាព ចង់​បាន​ការ​គោរព ចង់​រស់​នៅ​ក្នុង​ជីវិត​ដែល​ស្រណុក​ស្រួល។ ប៉ុន្តែ ព្រះ​ទ្រង់​ត្រាស់​ហៅ​យើង ឲ្យ​ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ជា​កន្លែង​នៃ​ភាព​អាប់​ឱន។ ជា​កន្លែង​ដែល​អ្នក​នឹង​ជួប​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់ ដូច​អ្នក​ជំងឺ​ហង្សិន…

Read article