ឧបករណ៍ដែលព្រះទ្រង់បានឆ្នៃ
វីដេអូហ្គេមរបស់ក្រុមហ៊ុនណាញធែនដូ ដែលមានចំណងជើងថា រឿងព្រេងរបស់ហ្សេលដា: សម្លេងខ្លុយអូការីណាឆ្លងសម័យ បានលក់ដាច់អស់ជាង៧លានឌីស នៅទូទាំងពិភពលោក។ វីដេអូហ្គេមនេះ ក៏បាននាំឲ្យគេមានការពេញនិយម ខ្លុយអូការីណា ជាខ្លុយបុរាណតូចមួយ ធ្វើពីដីឥដ្ឋ ដែលមានរាងមូលសំប៉ែត ដូចដំឡូងបារាំង។ ខ្លុយអូការីណាមិនមានរូបរាង្គ ដូចឧបករណ៍តន្រ្តីទេ។ ទោះជាយ៉ាងណាក៏ដោយ ពេលណាគេផ្លុំវាចូលតាមមាត់របស់វា ហើយបិទបើករន្ធ នៅជុំវិញតួខ្លួនរាងមូលរបស់វា វាក៏បានបង្កើតសម្លេងដ៏ពីរោះគួរឲ្យចាប់អារម្មណ៍ ដែលនាំឲ្យមានអារម្មណ៍ថា មានសង្ឃឹម។ អ្នកផលិតខ្លុយអូការីណា បានយកដីឥដ្ឋមួយដុំមក សូនចេញជារូបរាងខ្លុយ ហើយក៏បានដុតវាក្នុងឡ ដោយធ្វើឲ្យវាក្លាយជាឧបករណ៍តន្រ្តីដ៏អស្ចារ្យ។ រឿងនេះក៏បានឆ្លុះបញ្ចាំង អំពីព្រះ និងយើងផងដែរ។ បទគម្ពីរអេសាយ ៦៤:៦,៨-៩ បានប្រាប់យើងថា “ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត… ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន…សូមទ្រង់កុំក្រោធជាខ្លាំងឡើយ”។ ត្រង់ចំណុចនេះ លោកហោរាកំពុងតែនិយាយថា ព្រះអម្ចាស់ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់។ យើងរាល់គ្នាសុទ្ធតែមានបាប។ សូមព្រះអង្គសូនទូលបង្គំ ឲ្យក្លាយជាឧបករណ៍ដ៏ស្រស់ស្អាត សម្រាប់អង្គទ្រង់។ នេះជាអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង។ ដោយសេចក្តីមេត្តា ព្រះអង្គបានចាត់ព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវ ឲ្យមកសុគត ដើម្បីលោះបាបយើង ហើយព្រះអង្គកំពុងតែសូន និងកែប្រែយើង ខណៈពេលដែលយើងដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណជារៀងរាល់ថ្ងៃ។…
Read article