មិនអាចកាច់បំបាក់បាន ក្នុងព្រះយេស៊ូវ
យន្តហោះយោធារបស់លោកល្វីស ហ្សេមភ័រីនី(Louis Zamperini) បានធ្លាក់ក្នុងសមុទ្រ ក្នុងអំឡុងសម័យសង្រ្គាម បណ្តាលឲ្យមនុស្ស៨នាក់ ក្នុងចំណោម១១នាក់បានបាត់បង់ជីវិតក្នុងយន្តហោះនោះ។ លោក“ល្វី” និងមនុស្សពីរនាក់ទៀតបានឡើងជិះទូកសុវត្ថិភាព។ ពួកគេបានរសាត់អណ្តែតនៅលើសមុទ្រអស់រយៈពេល២ខែ ដោយខំការពារខ្លួនឲ្យរួចពីត្រីឆ្លាម ឆ្លងកាត់ខ្យល់ព្យុះ គេចគ្រាប់កាំភ្លើង ដែលសត្រូវបានបាញ់ពីយន្តហោះ ហើយចាប់ត្រី និងសត្វស្លាប់បរិភោគទាំងឆៅ។ ទីបំផុតពួកគេក៏បានរសាត់អណ្តែតទៅដល់កោះមួយ ហើយក៏ត្រូវគេចាប់ខ្លួនបានភ្លាមៗ។ អស់រយៈពេល២ឆ្នាំ លោកល្វីត្រូវគេវាយដុំ ធ្វើទារុណកម្ម និងធ្វើការដោយគ្មានក្តីមេត្តា ក្នុងនាមជាអ្នកទោសសង្រ្គាម។ រឿងដ៏គួរឲ្យកត់សំគាល់របស់គាត់ ក៏ត្រូវបានគេលើកមកពិពណ៌នា នៅក្នុងសៀវភៅដែលមានចំណងជើងថា មិនអាចកាច់បំបាក់បាន ។ លោកយេរេមា ស្ថិតក្នុងចំណោមតួអង្គក្នុងព្រះគម្ពីរប៊ីប ដែលគេមិនអាចកាច់បំបាក់បាន។ គាត់បានស៊ូទ្រាំ ពេលដែលសត្រូវរៀបគម្រោងធ្វើទុក្ខ (យេរេមា ១១:១៨) គេបានវាយដំគាត់ ហើយយកទៅដាក់គុកក្នុងកំផែង(២០:២) រួចយកគាត់ដាក់គុកងងឹត(៣៧:១៥-១៦) ហើយយកខ្សែពួរមកចងសម្រូតគាត់ចុះទៅក្នុងគុកងងឹត ដែលមានសុទ្ធតែភក់(៣៨:៦)។ គាត់បានរួចជីវិត គឺដោយសារព្រះទ្រង់បានសន្យាថា នឹងគង់នៅជាមួយគាត់ ហើយរំដោះគាត់(១:៨)។ ព្រះអង្គក៏បានសន្យាស្រដៀងនេះ មកកាន់យើងផងដែរថា ព្រះអង្គនឹងមិនចាកចេញពីយើង ឬបោះបង់យើងចោលឡើយ(ហេព្រើរ ១៣:៥)។ ព្រះទ្រង់មិនបានសន្យាថា យើងនឹងមិនឲ្យជួបបញ្ហានោះទេ តែព្រះអង្គបានសន្យាថា នឹងបីយើងឆ្លងកាត់ បញ្ហាទាំងឡាយ។ លោកល្វីបានទទួលស្គាល់ការការពាររបស់ព្រះ…
Read article