
សេចក្តីណាក៏ដោយ
ដោយSatya
September 24, 2021
រៀងរាល់ពេលល្ងាចថ្ងៃសុក្រ ព័ត៌មានជាតិ ដែលក្រុមគ្រួសារខ្ញុំទស្សនា បានបញ្ចប់ការផ្សាយ ដោយនិយាយសង្កត់ធ្ងន់ អំពីរឿងដែលធ្វើឲ្យចិត្តរីករាយឡើង។ ខុសពីព័ត៌មានផ្សេងទៀត ព័ត៌មានចុងក្រោយនោះ តែងតែនាំមកនូវភាពស្រស់ស្រាយជានិច្ច។ កាលពីពេលថ្មីៗនេះ រឿងដ៏ល្អ សម្រាប់ថ្ងៃសុក្រ បានផ្តោតទៅលើអ្នកយកព័ត៌មានម្នាក់ ដែលបានកើតជម្ងឺកូវីត១៩ ហើយក៏បានជាសះស្បើយវិញ ហើយបន្ទាប់មក គាត់ក៏បានសម្រេចចិត្តបរិច្ចាគប្លាស្មារបស់គាត់ ដើម្បីជួយអ្នកដទៃ ប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ នៅពេលនោះ គណៈវិនិច្ឆ័យនៅតែមិនទាន់ដឹងថា អង្គការពារខ្លួនមានប្រសិទ្ធិភាពយ៉ាងណាទេ។ ប៉ុន្តែ នៅពេលដែលមនុស្សជាច្រើនមានអារម្មណ៍ថា អស់សង្ឃឹម ហើយការបរិច្ចាគប្លាស្មា(ដោយប្រើម្ជុលចាក់) មានការពិបាក នោះនាងមានអារម្មណ៍ថា “វាជាការលះបង់ដ៏តិចតួចរបស់នាង ដើម្បប្រយោជន៍ដល់មនុស្សជាច្រើន”។ បន្ទាប់ពីបានស្តាប់ការផ្សាយព័ត៌មានថ្ងៃសុក្រនោះហើយ ខ្ញុំ និងក្រុមគ្រួសារខ្ញុំមានការលើកទឹកចិត្ត គឺហ៊ាននិយាយថាយើងមានពេញដោយក្តីសង្ឃឹម។ នេះជាអំណាចនៃពាក្យ “សេចក្តីណាក៏ដោយ” ដែលសាវ័កប៉ុលបានប្រើ ក្នុងបទគម្ពីរភីលីព ជំពូក៤ ដែលបានចែងថា “ឯសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ”(ខ.៨)។ តើសាវ័កប៉ុលបានគិតដល់ការបរិច្ចាគប្លាស្មាដែរឬទេ? ជាការពិតណាស់ គាត់មិនបានគិតដល់ទេ។ ប៉ុន្តែ តើគាត់បានគិតដល់ការប្រព្រឹត្តដោយការលះបង់ ដើម្បីអ្នកដទៃ ដែលកំពុងត្រូវការជំនួយ ដែលនោះជាអាកប្បដែលមានលក្ខណៈដូចព្រះគ្រីស្ទឬទេ? ខ្ញុំជឿជាក់ថា ចម្លើយនោះ គឺបាទ។ ប៉ុន្តែ ដំណឹងដែលនាំឲ្យមានសង្ឃឹម នឹងមិនមានប្រសិទ្ធភាពទេ បើគេមិនបានផ្សព្វផ្សាយនោះ។ ដូចនេះ យើងមានឯកសិទ្ធិ នៅក្នុងការធ្វើបន្ទាល់ អំពីសេចក្តីល្អរបស់ព្រះ ដើម្បីមើល និងស្តាប់អ្វីៗដែលនៅជុំវិញខ្លួនយើង ហើយបន្ទាប់មក ផ្សាយដំណឹងល្អដល់អ្នកដទៃ ដើម្បីឲ្យគេបានទទួលការលើកទឹកចិត្ត។—John Blasé
បទគម្ពីរប្រចាំថ្ងៃ
មួយទៀត បងប្អូនអើយ ឯសេចក្តីណា…មានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ។ ភីលីព ៤:៨