សម្រាកឲ្យបានល្អ
ខ្ញុំមើលនាឡិកា ឃើញម៉ោង ១:៥៥ រំលងអាធ្រាត។ ខ្ញុំកំពុងមានបន្ទុកក្នុងចិត្ត ដោយសារការឆ្លើយឆ្លងសារនៅពេលយប់ជ្រៅ ធ្វើឲ្យខ្ញុំគេងមិនលក់។ ខ្ញុំក៏បានរលាកម្រាលដែលរមូល ហើយក៏បានគ្របពីលើសាឡុង យ៉ាងស្ងាត់ស្ងៀម។ ខ្ញុំក៏បានបើករកមើលវិធីឆាប់គេងលក់ ក្នុងgoogle តែផ្ទុយទៅវិញ ខ្ញុំក៏បានរកឃើញ ការណែនាំ អំពីការអ្វីដែលយើងមិនត្រូវធ្វើ ដែលមានដូចជា មិនត្រូវគេងថ្ងៃ ឬផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬហាត់ប្រាណនៅពេលរសៀលជាដើម។ ខ្ញុំក៏បានអានអត្ថបទបន្ថែមទៀត ក្នុងឧបករណ៍ធែប្លែតរបស់ខ្ញុំ ឃើញគេឲ្យយោបល់ថា ខ្ញុំមិនគួរមើលឧបករណ៍មានអេក្រង់នៅពេលយប់ជ្រៅទេ។ ការផ្ញើសារនៅពេលយប់ជ្រៅ មិនមែនជាទម្លាប់ល្អទេ។ ដើម្បីឲ្យអាចសម្រាកបានល្អ មានការជាច្រើនដែលយើងមិនត្រូវធ្វើ។ នៅគ្រាសញ្ញាចាស់ ព្រះទ្រង់បានប្រទានក្រឹត្យវិន័យ អំពីការអ្វី ដែលពួកអ៊ីស្រាអែលមិនត្រូវធ្វើ នៅថ្ងៃឈប់សម្រាក ដើម្បីឲ្យពួកគេបានសម្រាក។ នៅគ្រាសញ្ញាថ្មី ព្រះយេស៊ូវបានប្រទានផ្លូវថ្មីមួយ សម្រាប់ការសម្រាក។ ព្រះអង្គមិនបានមានបន្ទូលសង្កត់ធ្ងន់ទៅលើក្រឹត្យវិន័យនោះទេ តែព្រះអង្គបានត្រាស់ហៅពួកសាវ័ក ឲ្យប្រកបស្និទ្ធស្នាលនឹងព្រះអង្គ ដោយមានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ ក្នុងខមុន ព្រះយេស៊ូវបានចង្អុលបង្ហាញទំនាក់ទំនងដ៏អស់កល្បជានិច្ច ក្នុងនាមជាព្រះតែមួយ ដែលទ្រង់មានជាមួយព្រះវរបិតា គឺព្រះដែលទ្រង់បានបើកសម្តែងដល់យើង។ ព្រះយេស៊ូវបានទទួលជំនួយពីព្រះវរបិតាជានិច្ច បានជាយើងក៏អាចទទួលជំនួយពីព្រះអង្គផងដែរ។ ការជៀសវាងការគិតអំពីពេលអតីតកាល ដែលអាចរំខានដំណេករបស់យើង…
Read article