September 27, 2021

You are here:
សមត្ថភាពគ្មានដែនកំណត់

មាន​ពេល​មួយ ខ្ញុំ​កំពុង​អង្គុយ​ក្នុង​កន្លែង​ញាំ​អាហារ ក្នុង​ផ្សា​ទំនើប ដោយ​ភាព​តាន​តឹង​ក្នុង​រូប​កាយ និង​ភ័យ​បុក​ពោះ ដោយសារ​ការងារ ដែល​ធ្វើ​មិន​ទាន់​ហើយ មុន​ពេល​កំណត់។ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​កញ្ចប់​ហ៊ែមបឺហ្គ័រ​របស់​ខ្ញុំ​ញាំ មនុស្ស​នៅ​ជុំវិញ​ខ្ញុំ សុទ្ធ​តែ​មាន​ការ​ព្រួយ​បារម្ភ អំពី​កិច្ចការ​ផ្ទាល់​ខ្លួន។ ខ្ញុំ​ក៏​បាន​គិត​ម្នាក់​ឯង​ថា ពេល​វេលា កម្លាំង និង​សមត្ថភាព​របស់​យើង​សុទ្ធ​តែ​មាន​ដែន​កំណត់។​ ខ្ញុំ​ក៏​បាន​គិត​ចង់​ធ្វើ​បញ្ជី​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ថ្មី​មួយ ហើយ​យក​កិច្ចការ​បន្ទាន់​ជា​អាទិភាព ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ដក​ប៊ិច​ចេញ​មក មាន​គំនិត​មួយ​បាន​លេច​ឡើង​មក ដោយ​ខ្ញុំ​ក៏​បាន​គិត​ដល់​ព្រះ​មួយ​អង្គ ដែល​គ្មាន​ដែន​កំណត់ ដែល​សម្រេច​កិច្ចការ​ទាំង​អស់​យ៉ាង​ងាយ​ស្រួល តាម​បំណង​ព្រះ​ទ័យ​ទ្រង់។ ហោរា​អេសាយ​មាន​ប្រសាសន៍​ថា ព្រះ​អង្គ ជា​ព្រះ​ដែល​វាល់​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ​ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់(អេសាយ ៤០:១២)។ ព្រះ​អង្គ​បាន​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​អស់​នៅ​លើ​មេឃ ហើយ​បាន​ដាក់​គន្លង​ឲ្យ​ពួក​វា​ដើរ​(ខ.២៦) ក៏​ស្គាល់​អ្នក​ដឹក​នាំ​ទាំង​អស់ នៅ​លើ​ពិភព​លោក ហើយ​ក៏​បាន​គ្រប់​គ្រង​ពី​លើ​ការងារ​របស់​ពួក​គេ​(ខ.២៣) ហើយ​ព្រះ​អង្គ​ក៏​បាន​ចាត់​ទុក​កោះ​ទាំង​ឡាយ គ្រាន់​តែ​ជា​ល្អង​ធូលី ហើយ​ប្រជាជាតិ​ទាំង​ឡាយ​ជា​ដំណក់​ទឹក នៅ​ក្នុង​សមុទ្រ(ខ.១៥)។ ព្រះ​អង្គ​ក៏​បាន​សួរ​គេ​ថា តើ​គេ​ចង់​ប្រៀប​ផ្ទឹម​ព្រះ​អង្គ​ទៅ​នឹង​នរណា?(ខ.២៥)។ លោក​អេសាយ​ក៏​បាន​ឆ្លើយ​តប​ថា “ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ទ្រង់​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កំឡាំង​ផង”(ខ.២៨)។ ភាព​តាន​តឹង និង​ការ​ព្រួយ​បារម្ភ​មិន​ដែល​មាន​ប្រយោជន៍​សម្រាប់​យើង​នោះ​ទេ ប៉ុន្តែ ថ្ងៃ​នេះ យើង​អាច​ទទួល​បាន​នូវ​មេរៀន​ដ៏​មាន​អំណាច ពី​ពួក​វា។ ព្រះ​ដែល​គ្មាន​ដែន​កំណត់…

Read article