សម្រាកឲ្យបានល្អ

ខ្ញុំ​មើល​នាឡិកា ឃើញ​ម៉ោង ១:៥៥ រំលង​អាធ្រាត។ ខ្ញុំ​កំពុង​មាន​បន្ទុក​ក្នុង​ចិត្ត ដោយសារ​ការ​ឆ្លើយ​ឆ្លង​សារ​នៅ​ពេល​យប់​ជ្រៅ ធ្វើ​ឲ្យ​ខ្ញុំ​គេង​មិន​លក់។ ខ្ញុំ​ក៏​បាន​រលា​កម្រាល​ដែល​រមូល ហើយ​ក៏​បាន​គ្រប​ពី​លើ​សាឡុង យ៉ាង​ស្ងាត់​ស្ងៀម។ ខ្ញុំ​ក៏​បាន​បើក​រក​មើល​វិធី​ឆាប់​គេង​លក់ ក្នុងgoogle តែ​ផ្ទុយ​ទៅ​វិញ ខ្ញុំ​ក៏​បាន​រក​ឃើញ ការ​ណែ​នាំ អំពី​ការ​អ្វី​ដែល​យើង​មិន​ត្រូវ​ធ្វើ ដែល​មាន​ដូច​ជា មិន​ត្រូវ​គេង​ថ្ងៃ ឬ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ឬ​ហាត់​ប្រាណ​នៅ​ពេល​រសៀល​ជា​ដើម។ ខ្ញុំ​ក៏​បាន​អាន​អត្ថបទ​បន្ថែម​ទៀត ក្នុង​ឧបករណ៍​ធែប្លែត​របស់​ខ្ញុំ ឃើញ​គេ​ឲ្យ​យោបល់​ថា ខ្ញុំ​មិន​គួរ​មើល​ឧបករណ៍​មាន​អេក្រង់​នៅ​ពេល​យប់​ជ្រៅ​ទេ។  ការ​ផ្ញើ​សារ​នៅ​ពេល​យប់​ជ្រៅ មិនមែន​ជា​ទម្លាប់​ល្អ​ទេ។ ដើម្បី​ឲ្យ​អាច​សម្រាក​បាន​ល្អ មាន​ការ​ជា​ច្រើន​ដែល​យើង​មិន​ត្រូវ​ធ្វើ។​

នៅ​គ្រា​សញ្ញា​ចាស់ ព្រះ​ទ្រង់​បាន​ប្រទាន​ក្រឹត្យ​វិន័យ អំពី​ការ​អ្វី ដែល​ពួក​អ៊ីស្រាអែល​មិន​ត្រូវ​ធ្វើ នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឲ្យ​ពួក​គេ​បាន​សម្រាក។​ នៅ​គ្រា​សញ្ញា​ថ្មី ព្រះ​យេស៊ូវ​បាន​ប្រទាន​ផ្លូវ​ថ្មី​មួយ សម្រាប់​ការ​សម្រាក។ ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​សង្កត់​ធ្ងន់​ទៅ​លើ​ក្រឹត្យ​វិន័យ​នោះ​ទេ​ តែ​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ពួក​សាវ័ក ឲ្យ​ប្រកប​ស្និទ្ធ​ស្នាល​នឹង​ព្រះ​អង្គ ដោយ​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ក្នុង​ខ​មុន ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញ​ទំនាក់​ទំនង​ដ៏​អស់​កល្ប​ជានិច្ច ក្នុង​នាម​ជា​ព្រះ​តែ​មួយ ដែល​ទ្រង់​មាន​ជា​មួយ​ព្រះ​វរបិតា គឺ​ព្រះ​ដែល​ទ្រង់​បាន​បើក​សម្តែង​ដល់​យើង។ ព្រះ​យេស៊ូវ​បាន​ទទួល​ជំនួយ​ពី​ព្រះ​វរបិតា​ជា​និច្ច បាន​ជា​យើង​ក៏​អាច​ទទួល​ជំនួយ​ពី​ព្រះ​អង្គ​ផង​ដែរ។​

ការ​ជៀស​វាង​ការ​គិត​អំពី​ពេល​អតីតកាល ដែល​អាច​រំខាន​ដំណេក​របស់​យើង គឺ​ជា​ទង្វើ​ដ៏​ឆ្លាត​វ័យ ប៉ុន្តែ យើង​អាច​រក​បាន​ការ​សម្រាក​ដ៏​ល្អ ក្នុង​ព្រះ​គ្រីស្ទ ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ទ្រង់ ជា​ជាង​ខំ​កាន់​តាម​ក្រឹត្យ​វិន័យ។ នៅ​យប់​នោះ ខ្ញុំ​ក៏​បាន​បិទ​ធែបប្លែត​របស់​ខ្ញុំ ដើម្បី​ឈប់​អាន​អត្ថបទ ហើយ​ក៏​បាន​ផ្តេក​ចិត្ត​ដែល​មាន​បន្ទុក​របស់​ខ្ញុំ នៅ​លើ​ខ្នើយ​នៃ​ការ​អញ្ជើញ​របស់​ព្រះ​យេស៊ូវ ឲ្យ​ចូល​មក​រក​ព្រះ​អង្គ ដើម្បី​សម្រាក។—Elisa Morgan

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles