ឈ្មោះរបស់អ្នកសំខាន់ទេ?
មានមតិមួយបានពោលថា យើងឆ្លងកាត់ដំណើរជីវិតរបស់យើង ដោយប្រើឈ្មោះបី គឺឈ្មោះដែលឪពុកម្តាយដាក់ឲ្យយើង ឈ្មោះដែលអ្នកដទៃដាក់ឲ្យយើង(គឺកេរ្តិ៍ឈ្មោះរបស់យើង) និងឈ្មោះដែលយើងដាក់ឲ្យខ្លួនឯង(ចរិយាសម្បត្តិរបស់យើង)។ ឈ្មោះដែលអ្នកដទៃបានដាក់ឲ្យយើង សំខាន់ ព្រោះ “នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណនោះវិសេសជាងប្រាក់នឹងមាសផង”(សុភាសិត ២២:១)។ កេរ្តិ៍ឈ្មោះរបស់យើងសំខាន់ តែចរិយាសម្បត្តិរបស់យើងសំខាន់ជាង។ មានឈ្មោះមួយទៀត ដែលកាន់តែសំខាន់ជាងនេះទៀត។ ព្រះយេស៊ូវបានប្រាប់គ្រីស្ទបរិស័ទ នៅក្រុងពើកាម៉ុសថា ទោះកេរ្តិ៍ឈ្មោះរបស់ពួកគេបានខូច ព្រះអង្គបានត្រៀមទុកឈ្មោះថ្មីមួយ នៅនគរស្ថានសួគ៌ សម្រាប់អ្នកដែលតយុទ្ធ និងឈ្នះការល្បួង។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគនំម៉ាណាដ៏លាក់កំបាំង ហើយនិងឲ្យគ្រួសស១ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ”(វិវរណៈ ២:១៧)។ យើងមិនដឹងថា ហេតុអ្វីព្រះយេស៊ូវបានសន្យាប្រទានគ្រួសនោះដល់ពួកគេទេ។ តើនោះជារង្វាន់សម្រាប់ការឈ្នះសេចក្តីល្បួង ឬជាប័ណ្ណអនុញ្ញាត សម្រាប់ចូលរួមពិធីជប់លៀងរបស់ព្រះមែស៊ី? គ្រួសនោះប្រហែលស្រដៀងគ្រួស ដែលអ្នកកាត់ក្តីធ្លាប់ប្រើនៅសម័យដើម ដើម្បីបោះឆ្នោត ឲ្យជនជាប់ចោទណាម្នាក់រួចទោស។ យើងគ្រាន់តែមិនដឹងថា គ្រួសនោះជាអ្វី។ តែទោះគ្រួសនោះជាអ្វីក៏ដោយ ព្រះទ្រង់បានសន្យាថា ឈ្មោះថ្មីរបស់យើង នឹងលប់ភាពអាម៉ាស់របស់យើង(មើលអេសាយ ៦២:១-៥)។ កេរ្តិ៍ឈ្មោះយើងអាចខូច ហើយចរិយាសម្បត្តិរបស់យើង ក៏ហាក់ដូចជាមិនអាចជួសជុលបាន។ ប៉ុន្តែ ឈ្មោះទាំងពីរប្រភេទនេះ មិនអាចកំណត់ថា…
Read article