October 2, 2021

You are here:
ជំនឿដែលមានការបះបោរ

ជួន​កាល វ័យ​ជំទង់​ស្ថិត​ក្នុង​ចំណោម​រដូវ​កាល​ដ៏​ឈឺ​ចាប់​បំផុត ក្នុង​ជីវិត សម្រាប់​ឪពុក​ម្តាយ និង​កូន។ ក្នុង​ការ​ស្វែង​រក​ភាព​ឯក​រាជ្យ ឲ្យ​រួច​ផុត​ពី​ការ​គ្រប់​គ្រង​របស់​ម្តាយ​ខ្ញុំ ខ្ញុំ​បាន​បដិសេធន៍​គោល​តម្លៃ​របស់​គាត់​ដោយ​បើក​ចំហ ហើយ​ក៏​បាន​ទាស់​ប្រឆាំង​នឹង​ច្បាប់​គ្រួសារ ដោយ​ខ្ញុំ​សង្ស័យ​ថា គាត់​បាន​ដាក់​គោល​តម្លៃ និង​ច្បាប់​ទាំង​នោះ គ្រាន់​តែ​ដើម្បី​ឲ្យ​ខ្ញុំ​វេទនា​ប៉ុណ្ណោះ។ ក្រោយ​មក យើង​ក៏​មាន​ការ​យល់​ស្រប​គ្នា អំពី​រឿង​ទាំង​នោះ ប៉ុន្តែ នៅ​ពេល​នោះ ទំនាក់​ទំនង​របស់​យើង​មាន​ពេញ​ទៅ​ដោយ​ភាព​តាន​តឹង។ ម្តាយ​របស់​ខ្ញុំ​ក៏​បាន​ពោល​ទំនួញ អំពី​ការ​បដិសេធន៍​របស់​ខ្ញុំ មិន​ព្រម​ស្តាប់​តាម​ការណែនាំ​របស់​គាត់ ដែល​ប្រកប​ដោយ​ប្រាជ្ញា ដោយ​គាត់​ដឹង​ថា ការ​ណែ​នាំ​ទាំង​នោះ​នឹង​ជួយ​ខ្ញុំ ឲ្យ​ជៀស​ផុស​ពី​ការ​ឈឺ​ចាប់ ខាង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ ដែល​មិន​ចាំ​បាច់។​ ព្រះ​ទ្រង់​ក៏​មាន​ព្រះ​ទ័យ​ដូច​នេះ សម្រាប់​កូន​ៗ​របស់​ទ្រង់ ​ជា​រាស្រ្ត​អ៊ីស្រាអែល​ផង​ដែរ។ ព្រះ​អង្គ​បាន​ប្រទាន​ប្រាជ្ញា សម្រាប់​ការ​រស់​នៅ តាម​ក្រឹត្យវិន័យ​១០​ប្រការ(ចោទិយកថា ៥:៧-២១)។ គេ​អាច​យល់​ថា ក្រឹត្យវិន័យ​ទាំង​១០​ប្រការ ជា​ច្បាប់​ដែល​គេ​ត្រូវ​អនុវត្ត​តាម ប៉ុន្តែ ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះ​ទ័យ​ទ្រង់ ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា ព្រះអង្គ​ឲ្យ​ពួក​គេ​កាន់​តាម​ក្រឹត្យ​វិន័យ​ទ្រង់ គឺ​ប្រយោជន៍​ឲ្យ​គេ និង​ពួក​កូន​ចៅ​គេ បាន​សប្បាយ​នៅ​ជា​រៀងរាប​ដរាប​ទៅ”(ខ.២៩)។ លោក​ម៉ូសេ​បាន​ទទួល​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ បាន​ជា​គាត់​និយាយ​ថា ការ​ស្តាប់​បង្គាប់​តាម​ក្រឹត្យ​វិន័យ នឹង​នាំ​ឲ្យ​ពួក​គេ​អរសប្បាយ​នឹង​ព្រះ​វត្តមាន​របស់​ទ្រង់ ដែល​គង់​នៅ​ជាប់​ជា​មួយ ក្នុង​ទឹក​ដី​សន្យា(ខ.៣៣)។ យើង​រាល់​គ្នា​សុទ្ធ​តែ​ឆ្លង​កាត់ រដូវ​កាល​នៃ​ការ​បះ​បោរ​ទាស់​នឹង​ព្រះ ដោយ​មិន​ទុក​ចិត្ត​លើ​ការណែនាំ​របស់​ទ្រង់…

Read article