ភាពពុកផុយក្នុងរូបកាយ
រឿងនោះបានកើតឡើង ដោយការរមាស់ក។ ខ្ញុំក៏បានគិតថា ខ្ញុំប្រហែលមានបញ្ហាសុខភាពហើយ។ តាមពិត ការរមាស់កនោះ គឺជារោគសញ្ញានៃជំងឺផ្ដាសាយធំ។ វាគ្រាន់តែជាការចាប់ផ្តើមនៃការធ្វើទុក្ខផ្លូវដង្ហើម។ ជំងឺផ្តាសាយធំ ក៏បានធ្វើឲ្យខ្ញុំក្អកខ្លាំង ហើយយូរ ហើយក៏បានប្រែក្លាយជាជំងឺរលាកសួត។ ការក្អកខ្លាំងអស់រយៈពេល៨សប្តាហ៍ ពិតជាពិបាកណាស់ តែវាបានបណ្តាលឲ្យខ្ញុំបន្ទាបខ្លួន។ ខ្ញុំមិនបានគិតថា ខ្លួនឯងមានវ័យចាស់ទេ។ តែខ្ញុំមានវ័យចាស់ល្មមនឹងអាចចាប់ផ្តើមគិតថា ខ្ញុំកំពុងតែឆ្ពោះទៅរកវ័យចាស់ហើយ។ ចំពោះបញ្ហាសុខភាពដែលវាយប្រហារមកលើយើង ពេលដែលយើងមានវ័យកាន់តែចាស់ សមាជិកក្រុមតូច នៅព្រះវិហារខ្ញុំបានហៅវាជាលក្ខណៈកំប្លែងថា ជំងឺពុកផុយ។ ប៉ុន្តែ ដំណើរនៃភាពពុកផុយ ដែលកំពុងកើតមាន គឺគ្មានអ្វីដែលគួរឲ្យអស់សំណើចនោះឡើយ។ ក្នុងបទគម្ពីរកូរិនថូស ជំពូក៤ សាវ័កប៉ុលបានសរសេរ អំពីភាពពុករលួយខាងវិញ្ញាណផងដែរ។ ជំពូកនោះបានពិពណ៌នា អំពីការបៀតបៀន ដែលគាត់ និងក្រុមរបស់គាត់បានស៊ូទ្រាំ។ ការបំពេញបេសកកម្មរបស់គាត់បានជួបការលំបាកធ្ងន់ធ្ងរ បានជាគាត់ទទួលស្គាល់ថា “មនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅ”។ ប៉ុន្តែ ទោះរូបកាយគាត់មានការចុះខ្សោយ ដោយសារជំងឺ ការបៀតបៀន និងស្ថានភាពដ៏ពិបាក សាវ័កប៉ុលប្រកាន់ខ្ជាប់នូវក្តីសង្ឃឹមដ៏ស្ថិតស្ថេររបស់គាត់ បានជាគាត់ពោលថា “នៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ច”(ខ.១៦)។ គាត់បានលើកឡើងថា “សេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ”(ខ.១៧)។ ខណៈពេលដែលខ្ញុំកំពុងតែសរសេរអត្ថបទនេះ ភាពពុកផុយកំពុងកើតមានក្នុងទ្រូងរបស់ខ្ញុំ…
Read article