ព្រះបន្ទូលដែលស្ថិតស្ថេរនៅ
នៅដើមសតវត្សរ៍ទី១៩ លោកថូម៉ាស ខារ៉ាយ(Thomas Carlyle) បានប្រគល់សៀវភៅដែលគាត់បាននិពន្ធ ទៅលោកចន ស្តួត មីល(John Stuart Mill) ជាទស្សនវិទូ ដើម្បីធ្វើការពិនិត្យ។ ទោះជាយ៉ាងណាក៏ដោយ សៀវភៅនោះក៏បានធ្លាក់ចូលទៅក្នុងភ្លើង តែគេមិនដឹងថា ហេតុការណ៍នេះបានកើតឡើង ដោយចេតនាឬយ៉ាងណាទេ។ តែវាជាសៀវភៅដែលលោកខារ៉ាយបានសរសេរផ្ទាល់ដៃ ដែលមានតែមួយក្បាលប៉ុណ្ណោះ។ គាត់ក៏បានប្តេជ្ញាចិត្តធ្វើការសរសេរឡើងវិញ នូវជំពូកដែលត្រូវភ្លើងឆេះ ដោយគ្មានការរាថយ។ អណ្តាតភ្លើងមិនអាចបញ្ឈប់រឿងដែលគាត់បានសរសេរនោះឡើយ ព្រោះវានៅជាប់ក្នុងគំនិតគាត់ជានិច្ច។ ចេញពីការបាត់បង់ដ៏ធំនេះ លោកខារ៉ាយ ក៏សម្រេចបាននូវស្នាដៃនិពន្ធដ៏អស្ចារ្យ ដែលមានចំណងជើងថា បដិវត្តន៍នៃប្រជាជនបារាំង។ ក្នុងគ្រាដ៏អន់ថយនៃនគរយូដា ដែលកំពុងតែដុនដាប ព្រះទ្រង់បានប្រាប់ហោរាយេរេមាថា “ចូរយកក្រាំង១មកកត់អស់ទាំងពាក្យដែលអញបានប្រាប់ដល់ឯង”(យេរេមា ៣៦:២)។ ព្រះរាជសារទ្រង់បានបើកបង្ហាញ ព្រះទ័យដ៏ទន់សន្តោសរបស់ទ្រង់ ដោយត្រាស់ហៅរាស្រ្តទ្រង់ ឲ្យប្រែចិត្ត ដើម្បីជៀសវាងការឈ្លានពានរបស់ខ្មាំងសត្រូវ(ខ.៣)។ លោកយេរេមាក៏បានធ្វើតាមការបង្គាប់របស់ទ្រង់។ ក្រាំងនោះក៏បានទៅដល់ដៃស្តេចយេហូយ៉ាគីម ហើយក៏ត្រូវទ្រង់ហែកចោល រួចបោះចូលទៅក្នុងភ្លើង(ខ.២៣-២៥)។ ការដែលស្តេចអង្គនេះដុតក្រាំងរបស់ព្រះអម្ចាស់ បាននាំឲ្យបញ្ហាកាន់តែមានភាពធ្ងន់ធ្ងរ។ ព្រះទ្រង់បានប្រាប់លោកយេរេមា ឲ្យសរសេរក្រាំងមួយទៀត ដោយកត់ចុះនូវព្រះរាជសារដដែល។ ទ្រង់មានបន្ទូលថា “វានឹងគ្មានអ្នកណាសំរាប់អង្គុយលើបល្ល័ង្ករបស់ដាវីឌឡើយ ហើយសពវានឹងត្រូវបោះចោលទៅក្រៅ ឲ្យហាលក្តៅនៅពេលថ្ងៃ និងសន្សើមកកនៅពេលយប់”(ខ.៣០)។ ការដុតបំផ្លាញសៀវភៅដែលកត់ទុកនូវព្រះបន្ទូលព្រះ គឺជារឿងដែលគេអាចធ្វើទៅរួច…
Read article