October 14, 2021

You are here:
របៀបចាប់ផ្តើមជីវិតថ្មី

បន្ទាប់​ពី​ម្តាយ​របស់​ខ្ញុំ​បាន​បាត់​បង់​ជីវិត​ភ្លាម​ៗ ខ្ញុំ​ក៏​មាន​ចិត្ត​ចង់​ចែក​ចាយ​អត្ថបទ​ប្លុក​តាម​អ៊ីនធឺណិត។ ខ្ញុំ​ចង់​សរសេរ​អត្ថបទ ដែល​លើក​ទឹក​ចិត្ត​អ្នក​អាន ឲ្យ​ប្រើ​ប្រាស់​ពេល​វេលា ដែល​ខ្លួន​នៅ​សល់ នៅ​លើ​ផែនដី​នេះ ដើម្បី​ធ្វើ​រឿង​សំខាន់​ៗ ក្នុង​ជីវិត។ ដូច​នេះ ខ្ញុំ​ក៏​បាន​បើក​មើល​មេរៀន​ណែនាំ អំពី​របៀប​ចាប់​ផ្តើម​សរសេរ​អត្ថបទ​បង្ហោះ​ប្លុក​តាម​អ៊ីនធឺណិត។ ខ្ញុំ​ក៏​បាន​រៀន​អំពី​ប្រភេទ​វិបសាយ​ដែល​ត្រូវ​ប្រើ របៀប​ជ្រើស​រើស​ចំណង​ជើង និង​របៀប​សរសេរ​អត្ថបទ​ដែល​ជំរុញ​ចិត្ត។ ហើយ​នៅ​ឆ្នាំ​២០១៦ អត្ថបទ​ប្លុក​ទី​មួយ​របស់​ខ្ញុំ ក៏​បាន​ចាប់​កំណើត។​ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ណែនាំ​របស់​សាវ័ក​ប៉ុល ដើម្បី​​ទទួល​បាន​ជីវិត​អស់​កល្ប។ ក្នុង​បទ​គម្ពីរ រ៉ូម ៦:១៦-១៨ គាត់​បាន​និយាយ​អំពី​ការ​ពិត​ដែល​ថា យើង​បាន​បះបោរ​ទាស់​នឹង​ព្រះ តាំង​ពី​កំណើត​(ជា​មនុស្ស​មាន​បាប) ហើយ​ក៏​បាន​ប្រៀប​ធៀប​ការ​ពិត​នេះ នឹង​ការ​ពិត​ដែល​ថា ព្រះ​យេស៊ូវ​អាច “ជួយ​រំដោះ​យើង​ឲ្យ​រួច​ពី​បាប”(ខ.១៨)។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ភាព​ខុស​គ្នា រវាង​ការ​រស់​នៅ​ជា​ទាសករ​នៃ​អំពើ​បាប និង​ការ​រស់​នៅ​ជា​បាវ​បម្រើ​របស់​ព្រះ និង​ផ្លូវ​របស់​ទ្រង់ ដែល​នាំ​ទៅ​រក​ជីវិត​(ខ.១៩-២០)។ គាត់​ក៏​បាន​និយាយ​ទៀត​ថា “ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(ខ.២៣)។ ត្រង់​ចំណុច​នេះ សេចក្តី​ស្លាប់​គឺ​មាន​ន័យ​ថា យើង​ដាច់​ចេញ​ពី​ព្រះ​ជា​រៀង​រហូត។ នេះ​ជា​លទ្ធ​ផលនៃ​​សេចក្តី​ហិន​វិនាស ដែល​យើង​នឹង​ជួប ពេល​យើង​បដិសេធ​ព្រះ​គ្រីស្ទ។ ប៉ុន្តែ ព្រះ​ទ្រង់​ប្រទាន​អំណោយ​មួយ ក្នុង​ព្រះ​យេស៊ូវ គឺ​ជីវិត​ថ្មី។ គឺ​ជីវិត​ដែល​ចាប់​ផ្តើម​មាន​នៅ​លើ​ផែន​ដី ហើយ​បន្ត​ជា​រៀង​រហូត…

Read article