ផែនការដែលព្រះទ្រង់មានសម្រាប់អ្នក
អ្នកស្រីអេកនេស(Agnes) បានចំណាយពេល៦ឆ្នាំ ក្នុងការព្យាយាមធ្វើខ្លួន ឲ្យក្លាយជាភរិយាដ៏ល្អរបស់គ្រូគង្វាល ដោយយកគំរូតាមម្តាយក្មេកជាទីស្រឡាញ់របស់គាត់(ដែលជាភរិយារបស់គ្រូគង្វាលផងដែរ)។ នាងគិតថា ដើម្បីបំពេញតួនាទីនេះឲ្យបានល្អ នាងមិនអាចធ្វើជាអ្នកនិពន្ធផង និងជាងគំនូរផងបានទេ ប៉ុន្តែ នៅក្នុងការកប់ភាពប៉ិនប្រសព្វរបស់ខ្លួនចោល នាងក៏មានជំងឺធ្លាក់ទឹកចិត្ត ហើយក៏បានសញ្ជឹងគិត អំពីការធ្វើអត្តឃាត។ ពេលនោះគ្រូគង្វាលម្នាក់ ដែលជាអ្នកជិតខាង ក៏បានជួយនាំនាងចេញពីភាពងងឹតនោះ ដោយអធិស្ឋានជាមួយនាង ហើយបានឲ្យនាងចំណាយពេលតែងនិពន្ធ ឲ្យបានពីរម៉ោង រៀងរាល់ពេលព្រឹក។ ការនេះក៏បានជួយនាងឲ្យភ្ញាក់រឭក ហើយក៏បានស្គាល់ការត្រាស់ហៅ ដែលព្រះទ្រង់បានបើកបង្ហាញ តាមពេលដែលទ្រង់បានកំណត់។ នាងក៏បានសរសេរថា “ចំពោះខ្លួនខ្ញុំផ្ទាល់ ដើម្បីឲ្យខ្ញុំស្គាល់ខ្លួនឯងច្បាស់ ខ្ញុំក៏ត្រូវរៀនស្គាល់ និងប្រើអំណោយទាន ដែលព្រះទ្រង់បានប្រទាន”។ ក្រោយមក នាងក៏បានបង្ហាញថា នាងរកឃើញការត្រាស់ហៅ តាមរយៈបទចម្រៀងរបស់ស្តេចដាវីឌ ដែលបានចែងថា “ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត”(ទំនុកដំកើង ៣៧:៤)។ ខណៈពេលដែលនាងចុះចូលនឹងការដឹកនាំរបស់ព្រះ ដោយទុកចិត្តទ្រង់(ខ.៥) ព្រះអង្គក៏បានរៀបចំផ្លូវសម្រាប់នាង មិនគ្រាន់តែសម្រាប់ការនិពន្ធសៀវភៅ និងការគូរគំនូរប៉ុណ្ណោះទេ តែក៏ដើម្បីជួយអ្នកដទៃ ឲ្យមានទំនាក់ទំនងកាន់តែល្អជាមួយទ្រង់។ ព្រះទ្រង់មានការត្រាស់ហៅ សម្រាប់យើងម្នាក់ៗ មិនគ្រាន់តែដើម្បីឲ្យយើងដឹងថា យើងជាកូនស្ងួនភ្ងារបស់ទ្រង់ប៉ុណ្ណោះទេ តែក៏ដើម្បីឲ្យយើងស្គាល់របៀបដ៏វិសេស ដែលយើងអាចបម្រើទ្រង់ តាមរយៈអំណោយទាន និងចិត្តឆេះឆួលរបស់យើង។ ព្រះអង្គនឹងដឹកនាំយើង…
Read article