ពេលដែលត្រូវនិយាយ

ស្រ្តី​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់ បាន​ធ្វើការ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ឲ្យ​អង្គការ​អន្តរជាតិ​ធំ​មួយ។ ប៉ុន្តែ ពេល​ដែល​នាង​ព្យាយាម​ជជែក​ជា​មួយ​មិត្ត​រួម​ការងារ អំពី​ភាព​អយុត្តិធម៌​នៃ​ការ​ប្រកាន់​ពូជ​សាសន៍ នាង​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​អ្វី​ឡើយ។ ទី​បំផុត នៅ​ក្នុង​រដូវ​ផ្ការីក​ឆ្នាំ​២០២០ ខណៈ​ពេល​ដែល​ការ​ពិភាក្សា​អំពី​ការ​ប្រកាន់​ពូជ​សាសន៍ បាន​រីក​រាល​ដាល​ពេញ​ពិភព​លោក មិត្ត​ភក្តិ​ដែល​ធ្វើ​ការងារ​បម្រើ​ព្រះ​ជា​មួយ​គ្នា ក៏​បាន​ចាប់​ផ្តើម​ការ​ពិភាក្សា​ដោយ​បើក​ចំហ​ជា​មួយ​នាង។ ដោយ​អារម្មណ៍​លាយ​ឡំ និង​ការ​ឈឺ​ចាប់ នាង​ក៏​មាន​ការ​អរ​ព្រះ​គុណ​ព្រះ ពេល​ដែល​ការ​ពិភាក្សា​បាន​ចាប់​ផ្តើម តែ​នាង​ឆ្ងល់​ថា ហេតុ​អ្វី​មិត្ត​រួម​ការងារ​របស់​នាង មាន​ការ​ស្ងាត់​ស្ងៀម​យូរ​យ៉ាង​នេះ ទំរាំ​តែ​សម្រេច​ចិត្ត​ពិភាក្សា​ជា​មួយ​នាង។​

ភាព​ស្ងាត់​ស្ងៀម​អាច​ជា​គុណធម៌​មួយ ក្នុង​ស្ថាន​ភាព​ខ្លះ។ គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​សរសេរ​ក្នុង​បទ​គម្ពីរ​សាស្តា​ថា “មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ… មាន​ពេល​សំរាប់​ហែក​ចោល ហើយ​ពេល​សំរាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំរាប់​និយាយ”(សាស្តា ៣:១,៧)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​រក្សា​ភាព​ស្ងាត់​ស្ងៀម នៅ​ចំពោះ​មុខ​នៃ​ភាព​អយុត្តិធម៌ គ្រាន់​តែ​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ការ​ខាត​បង់​ប៉ុណ្ណោះ។ លោក​ម៉ាធីន នេម៉ូល័រ(Martin Niemoeller) ជា​គ្រូ​គង្វាល​នៃ​និកាយ​លូស័ររិន ត្រូវ​ពួក​ណាហ្ស៊ី​អាឡឺម៉ង់​ចាប់​ដាក់​គុក ដោយសារ​គាត់​បញ្ចេញ​មតិ។ គាត់​បាន​សារភាព ក្នុង​កំណាព្យ​ដែល​គាត់​បាន​សរសេរ បន្ទាប់​ពី​សង្រ្គាម​ចប់ យ៉ាង​ដូច​នេះ​ថា  “ពី​ដំបូង ពួក​គេ​មក​ចាប់​ខ្លួន​ពួក​កម្មុយនីស តែ​ខ្ញុំ​មិន​បាន​និយាយ​អ្វី ដោយសារ​ខ្ញុំ​មិន​មែន​ជា​ពួក​កម្មុយនីស។ បន្ទាប់​មក ពួក​គេ​ក៏​បាន​មក​ចាប់​ខ្លួន​ពួក​សាសន៍​យូដា ពួក​កាតូលិក និង​ក្រុម​ដទៃ​ទៀត តែ​ខ្ញុំ​ក៏​មិន​និយាយ​អ្វី​ដែរ។ ទីបំផុត ពួក​គេ​ក៏​បាន​មក​ចាប់​ខ្លួន​ខ្ញុំ ហើយ​នៅ​ពេល​នោះ ខ្ញុំ​លែង​មាន​ឱកាស​បញ្ចេញ​មតិ​ទៀត​ហើយ”។

យើង​ត្រូវ​ការ​ភាព​ក្លាហាន និង​សេចក្តី​ស្រឡាញ់ ដើម្បី​បញ្ចេញ​មតិ​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ស្វែង​រក​ជំនួយ​មក​ពី​ព្រះ ដើម្បី​បញ្ចេញ​មតិ ពេល​ណា​មាន​ឱកាស។​—Patricia Raybon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles