សេរីភាព ក្នុងការជជែក ទុកចិត្ត និងមានមនោសញ្ចេតនា
ក្នុងសៀវភៅជីវប្រវត្តិ ដែលលោកហ្វ្រេដឺរីក ប៊ូជន័រ(Frederick Buechner) បាននិពន្ធមានចំណងជើងថា ការប្រាប់រឿងអាថ៌កំបាំង គាត់បានសរសេរថា “ការហាមមិនឲ្យជជែក មិនឲ្យទុកចិត្ត មិនឲ្យមានមនោសញ្ចេតនា គឺជាច្បាប់ ដែលយើងរស់នៅតាម ហើយវេទនាហើយ នរណាដែលបំពានច្បាប់មួយនេះ”។ ក្នុងគ្រួសារគាត់ ការអនុវត្តន៍តាមច្បាប់នេះ គឺមានន័យថា លោកប៊ូជន័រ មិនត្រូវបានអនុញ្ញាតឲ្យជជែក ឬសោកសង្រេង អំពីការសម្លាប់ខ្លួនរបស់ឪពុកគាត់នោះទេ ដោយធ្វើឲ្យគាត់គ្មាននរណាម្នាក់ ដែលគាត់អាចទុកចិត្ត ក្នុងការចែកចាយអំពីការឈឺចាប់របស់គាត់។ តើអ្នកធ្លាប់ជួបបទពិសោធន៍ដូចនេះទេ? មនុស្សជាច្រើនបានរៀនរស់នៅ ដោយប្រភេទនៃក្តីស្រឡាញ់ដែលខុសឆ្គង តាមរបៀបណាមួយ គឺក្តីស្រឡាញ់ ដែលតម្រូវឲ្យមានភាពមិនស្មោះត្រង់ ឬមិននិយាយ អំពីការអ្វីដែលគ្រោះថ្នាក់ ចំពោះយើង។ “ក្តីស្រឡាញ់” ប្រភេទនេះ គឺផ្អែកទៅលើការភ័យខ្លាច ដោយសារការគ្រប់គ្រង និងនាំឲ្យយើងជាប់ក្នុងភាពជាទាសករមួយប្រភេទ។ យើងមិនអាចភ្លេចភាពខុសគ្នា រវាងសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវបានបង្គាប់ឲ្យយើងមាន និងប្រភេទនៃក្តីស្រឡាញ់ដែលមានលក្ខខ័ណ្ឌ ដែលយើងច្រើនតែជួបប្រទះ គឺសេចក្តីស្រឡាញ់ ដែលយើងតែងតែខ្លាចបាត់បង់។ គឺដូចដែលសាវ័កប៉ុលបានពន្យល់ថា តាមរយៈសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ យើងអាចយល់អត្ថន័យនៃការរស់នៅ ដោយការភ័យខ្លាច(រ៉ូម ៨:១៥) ហើយក៏បានចាប់ផ្តើមយល់ អំពីប្រភេទនៃសេរីភាពដ៏រុងរឿង(ខ.២១) ដែលយើងអាចមាន ពេលដែលយើងបានដឹងថា ព្រះទ្រង់ស្រឡាញ់យើងដោយសេចក្តីស្រឡាញ់ ដ៏ជ្រាលជ្រៅ…
Read article