October 30, 2021

You are here:
ការត្រាស់ហៅថ្មីមួយ

បងធំ ឈ្មោះ​ខាស៊ី(Casey) និង​ក្រុម​ជើង​កាង​របស់​ខ្លួន បាន​គាស់​ផ្ទះ ឡាន និង​ប្លន់​ហាង​លក់​ទំនិញ ហើយ​ក៏​បាន​កាប់​ចាក់​គ្នា​ជា​មួយ​ក្រុង​ជើង​កាង​ផ្សេង​ទៀត។ ទីបំផុត លោក​ខាស៊ី​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន ហើយ​ត្រូវ​គេ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ។ នៅ​ក្នុង​គុក គាត់​ក៏​បាន​ក្លាយ​ជា​អ្នក​ចែក​ចាយ​អាវុធ ដែល​ផលិត​ដោយ​ខ្លួន​ឯង ឲ្យ​អ្នក​ទោស​ផ្សេង​ទៀត​ប្រើ ក្នុង​ពេល​ដែល​គុក​មាន​ចលាចល​។ ក្រោយ​មក គេ​ក៏​បាន​យក​គាត់​ទៅ​ឃុំ​ខ្លួន​ដាច់​ដោយ​ឡែក ពី​អ្នក​ផ្សេង។ នៅ​ក្នុង​គុក គាត់​បាន​យល់​សប្តិ​ពេល​ថ្ងៃ ឃើញ​ទិដ្ឋភាព​ដូច​ខ្សែ​ភាព​យន្ត​មួយ​ប្រភេទ ដែល​បង្ហាញ​ព្រឹត្តិការណ៍​សំខាន់​ៗ​ក្នុង​ជីវិត​គាត់ និង​​ឃើញ​គេ​បណ្តើរ​ព្រះ​យេស៊ូវ ហើយ​យក​ដែក​គោល​ដំព្រះ​ហស្ត និង​ព្រះ​បាទ​ទ្រង់​ជាប់​នឹង​ឈើ​ឆ្កាង រួច​ព្រះ​អង្គ​មាន​បន្ទូល​ប្រាប់​គាត់​ថា “ខ្ញុំ​កំពុង​តែ​លះ​បង់​ជីវិត​នៅ​លើ​ឈើ​ឆ្កាង​នេះ ដើម្បី​អ្នក”។ លោក​ខាស៊ី​ក៏​បាន​ក្រាប​នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​ទួញ​យំ រួច​សារភាព​អំពើ​បាប​របស់​គាត់។ ក្រោយ​មក គាត់​បាន​ចែក​ចាយ​បទ​ពិសោធន៍​នេះ ដល់​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​ម្នាក់ ដែល​បាន​ពន្យល់​ដល់​គាត់​ជា​បន្ថែម​ទៀត អំពី​ព្រះ​យេស៊ូវ ហើយ​ក៏​បាន​ឲ្យ​ព្រះ​គម្ពីរ​ប៊ីប​គាត់​មួយ​ក្បាល។ លោក​ខាស៊ី​និយាយ​ថា ពេល​នោះ​ជា​ពេល​ដែល​គាត់​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿ។ ទី​បំផុត គេ​ក៏​បាន​ផ្លាស់​គាត់​ទៅ​កន្លែង​ជាប់​ឃុំ​ជា​មួយ​អ្នក​ដទៃ​វិញ ដែល​នៅ​ទីនោះ គាត់​ត្រូវ​គេ​ធ្វើ​បាប ដោយសារ​ជំនឿ​របស់​គាត់។ តែ​គាត់​មាន​សន្តិភាព​ក្នុង​ចិត្ត ព្រោះ​គាត់​បាន​រក​ឃើញ​ការ​ត្រាស់​ហៅ​ថ្មី​មួយ “គឺ​ទៅ​នាំ​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ”។​ ក្នុង​សំបុត្រ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ គាត់​បាន​និយាយ​អំពី​អំណាច​របស់​ព្រះ​គ្រីស្ទ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ដោយ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​ចេញ​ពី​ការ​រស់​នៅ ក្នុង​អំពើ​បាប…

Read article