October 29, 2021

You are here:
ព្រះទ្រង់ច្រៀងសម្រាប់អ្នក

បន្ទាប់​ពី​កូន​ប្រុស​​ច្បង​ចាប់​កំណើត​បាន​១៧ខែ យើង​ក៏​មាន​កូន​ស្រី​ម្នាក់។ ខ្ញុំ​មាន​អំណរ​ឥត​ឧបមា ពេល​ដឹង​ខ្ញុំ​ថា យើង​នឹង​មាន​កូន​ស្រី​ម្នាក់ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​បន្តិច ព្រោះ​ខ្ញុំ​មាន​ការ​យល់​ដឹង​ខ្លះ​ៗ អំពី​កូន​ប្រុស តែ​ខ្ញុំ​មិន​ធ្លាប់​មាន​កូន​ស្រី​ពី​មុន​មក​ទេ។ យើង​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​នាង​ថា សារ៉ា(Sarah) ហើយ​ខ្ញុំ​មាន​ឯក​សិទ្ធិ ក្នុង​ការ​បំពេ​នាង​ឲ្យ​លក់ ដើម្បី​ឲ្យ​ភរិយា​ខ្ញុំ​អាច​សម្រាក។ ខ្ញុំ​មិន​ដឹង​ច្បាស់​ថា ហេតុ​អ្វី​ទេ តែ​ខ្ញុំ​បាន​ចាប់​ផ្តើម​ច្រៀង​បំពេ​នាង​ ឲ្យ​គេង​លក់ ហើយ​ខ្ញុំ​បាន​ជ្រើស​រើស​បទ “កូន​ជា​ពន្លឺ​ថ្ងៃ​របស់​ប៉ា”។​ ទោះ​ខ្ញុំ​ពរ​នាង​នៅ​ក្នុង​ដៃ​ខ្ញុំ ឬ​ឈរ​នៅ​ក្បែរ​គ្រែ​គេង​របស់​នាង​ក្តី ខ្ញុំ​បាន​ច្រៀង​ឲ្យ​នាង​ស្តាប់ ហើយ​ស្រឡាញ់​ពេញ​ចិត្ត​ពេល​គ្រប់​នាទី ដែល​ខ្ញុំ​បាន​ចំណាយ​ជា​មួយ​នាង។ ឥឡូវ​នេះ នាង​មាន​អាយុ​ជាង​២០​ឆ្នាំ​ហើយ  ខ្ញុំ​នៅ​តែ​ហៅ​នាង​ថា សាន់សាញ (Sunshine ប្រែ​ថា ពន្លឺ​ថ្ងៃ)។​ តាម​ធម្មតា យើង​គិត​អំពី​ពួក​ទេវតា​ច្រៀង ប៉ុន្តែ តើ​យើង​ធ្លាប់​គិត​អំពី​ពេល​ដែល​ព្រះ​ទ្រង់​ច្រៀង​ទេ? ហើយ​ជាង​នេះ​ទៅ​ទៀត តើ​អ្នក​ធ្លាប់​គិត​​អំពី​ពេល​ដែល​ទ្រង់​ច្រៀង​សម្រាប់​អ្នក​ទេ? ពេល​ដែល​ហោរា​សេផានា​ថ្លែង​ទៅ​កាន់​ទីក្រុង​យេរូសាឡិម គាត់​បាន​មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា “ទ្រង់​នឹង​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង”(៣:១៧)។​ ព្រះ​រាជ​សារ​នេះ​បាន​និយាយ​ទៅ​កាន់​ទីក្រុង​យេរូសាឡិម​ដោយ​ផ្ទាល់ តែ​ព្រះ​ទ្រង់​ក៏​ច្រៀង​សម្រាប់​យើង គឺ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះ​យេស៊ូវ​ ជា​ព្រះ​អង្គ​សង្រ្គោះ​ផង​ដែរ។ តើ​ព្រះ​អង្គ​ច្រៀង​អំពី​អ្វី? ជា​ការ​ពិត​ណាស់ ព្រះគម្ពីរ​ប៊ីប​មិន​បាន​ចែង​ច្បាស់ អំពី​ការ​នេះ​ទេ តែ​យើង​អាច​ដឹង​ថា បទ​ចម្រៀង​នេះ…

Read article