October 28, 2021

You are here:
តើព្រះទ្រង់កំពុងស្តាប់យើងមែនឬ?

កាល​ខ្ញុំ​កំពុង​ធ្វើ​ការ​បម្រើ ក្នុង​ក្រុម​ថែ​ទាំ​ពួក​ជំនុំ ខ្ញុំ​មាន​តួនាទី​អធិស្ឋាន សម្រាប់​សំណូម​ពរ​អធិស្ឋាន ដែល​គេ​បាន​កត់​ក្នុង​ក្រដាស់ ក្នុង​អំឡុង​ពេល​កម្ម​វិធី​ថ្វាយ​បង្គំ។ ដែល​មាន​ដូច​ជា សំណូម​ពរ​អធិស្ឋាន អំពី​សុខភាព​របស់​អ៊ំស្រី​ម្នាក់ អំពី​បញ្ហា​ហិរញ្ញ​វត្ថុ​របស់​ប្តី​ប្រពន្ធ​មួយ​គូ និង​សូម​ឲ្យ​ចៅ​ប្រុស​ម្នាក់​ស្គាល់​ព្រះ។ ខ្ញុំ​កម្រ​នឹង​បាន​ឮ​គេ​ប្រាប់ អំពី​ការ​ឆ្លើយ​តប​របស់​ព្រះ សម្រាប់​ការ​អធិស្ឋាន​ទំាង​នេះ។ ភាគ​ច្រើន អ្នក​ដែល​សំណូម​ពរ​អធិស្ឋាន មិន​បាន​ប្រាប់​ឈ្មោះ​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​ឆ្លើយ​តប​ពួក​គេ​យ៉ាង​ណា​ដែរ។ ពេល​ខ្លះ ខ្ញុំ​ឆ្ងល់​ថា តើ​ព្រះ​អង្គ​ពិត​ជា​កំពុង​តែ​ស្តាប់​ការ​អធិស្ឋាន​របស់​ខ្ញុំ​ឬ​ទេ? តើ​មាន​អ្វី​កើត​ឡើង ដោយសារ​ការ​អធិស្ឋាន​របស់​ខ្ញុំ​ឬ​ទេ? ក្នុង​ការ​រស់​នៅ អ្នក​ជឿ​ភាគ​ច្រើន​សួរ​ថា “តើ​ព្រះ​អង្គ​បាន​ស្តាប់​ឮ​ខ្ញុំ​អធិស្ឋាន​ឬ​ទេ?” ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ធ្លាប់​អធិស្ឋាន​ដូច​នាង​ហាណា ដោយ​ទូល​សូម​ព្រះ​អង្គ​ប្រទាន​កូន​ម្នាក់ ហើយ​ព្រះ​អង្គ​មិន​បាន​ឆ្លើយ​តប អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ហើយ​ខ្ញុំ​ក៏​ធ្លាប់​អធិស្ឋាន​សូម​ឲ្យ​ឪពុក​ខ្ញុំ​ទទួល​ជឿ​ព្រះ តែ​គាត់​បាន​លាចាក​លោក​ទៅ ដោយ​មិន​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ​គាត់​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​អង្គ។​ ក្នុង​ប្រវត្តិ​សាស្រ្ត​ដែល​មាន​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ ព្រះ​គម្ពីរ​បាន​កត់​ទុក នូវ​ព្រឹត្តិ​ការណ៍​ជា​ច្រើន​រាប់​មិន​អស់ ដែល​ក្នុង​នោះ ព្រះ​ទ្រង់​បាន​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់ ពួក​អ៊ីស្រាអែល​ដែល​កំពុង​ស្រែក​យំ ក្រោម​ការ​គាប​សង្កត់​ជា​ទាសករ​(និក្ខមនំ ២:២៤) លោក​ម៉ូសេ​នៅ​ភ្នំ​ស៊ីណាយ​(ចោទិយកថា ៩:១៩) លោក​យ៉ូស្វេ នៅ​គីលកាល់(យ៉ូស្វេ ១០:១៤) នាង​ហាណា នៅ​ពេល​នាង​ទូល​សូម​កូន​ម្នាក់​(១សាំយ៉ូអែល ១:១០-១៧) ស្តេច​ដាវីឌ ពេល​ទ្រង់​ទូល​សូម​ការ​រំដោះ​ឲ្យ​រួច​ពី​ស្តេច​សូល​(២សាំយ៉ូអែល ២២:៧)។…

Read article