គោលបំណង ក្នុងការឈឺចាប់
ខ្ញុំធ្លាប់បានទៅអធិប្បាយព្រះបន្ទូល នៅព្រះវិហារមួយ ហើយក្រោយមក ខ្ញុំក៏បានពិភាក្សាជាមួយស្រ្តីម្នាក់ អំពីអ្វីដែលខ្ញុំបានចែកចាយ កាលព្រឹកនោះ។ គាត់ក៏បានចែកចាយថា គាត់មានជំងឺរ៉ាំរ៉ៃមួយ។ គាត់បានទូលអង្វរ អធិស្ឋានតម សារភាពអំពើបាបរបស់គាត់ ហើយក៏បានធ្វើការអ្វីផ្សេងទៀត ដែលគេបានប្រាប់គាត់ ដើម្បីឲ្យបានទទួលការប្រោសឲ្យជា។ ប៉ុន្តែ គាត់នៅតែឈឺ ដូចនេះ គាត់ក៏បានគិតថា គាត់បានធ្វើអ្វីមួយខុសហើយ បានជានៅតែឈឺ។ ខ្ញុំក៏បានប្រាប់គាត់ថា វាមិនមែនជាកំហុសរបស់គាត់ទេ។ ខ្ញុំមានអារម្មណ៍សោកសៅ ពេលដែលបានស្តាប់គាត់ចែកចាយ។ គេបានបង្រៀនគាត់ ឲ្យអនុវត្តតាម “រូបមន្ត” ខាងវិញ្ញាណ ដើម្បីដោះស្រាយបញ្ហារបស់គាត់ ហេតុនេះហើយ គាត់ក៏បានបន្ទោសខ្លួនឯង ពេលដែលរូបមន្តនោះ មិនដំណើរការ។ ដែលអាក្រក់ជាងនេះទៀតនោះ គេបានបង្ហាញថា វាមិនមែនជារូបមន្តត្រឹមត្រូវ តាំងពីប៉ុន្មានជំនាន់មុន។ និយាយឲ្យងាយយល់ រូបមន្តចាស់នេះ បានបង្រៀនថា បើអ្នកមានទុក្ខលំបាក នោះគឺបណ្តាលមកពីអ្នកបានធ្វើអំពើបាប។ ពេលដែលលោកយ៉ូបបាត់បង់ហ្វូងសត្វ កូនទាំងអស់ ហើយធ្លាក់ខ្លួនឈឺ មិត្តភក្តិគាត់បានយករូបមន្តនេះមកឲ្យគាត់ប្រើ។ លោកអេលីផាសង្ស័យថា លោកយ៉ូបបានធ្វើអំពើបាប បានជាគាត់ប្រាប់លោកយ៉ូបថា “ចូរអ្នកនឹកចាំចុះ បើអ្នកណាឥតទោស តើដែលវិនាសដែរឬអី តើមានកន្លែងណា ដែលមនុស្សទៀងត្រង់ត្រូវកាត់ចេញនោះ?”(យ៉ូប ៤:៧)។…
Read article