
ព្រះទ្រង់បានញែកទុក
ដោយAsiri Fernando
October 26, 2021
នៅប្រទេសស្រីលង្កា ម៉ូតូកង់បី “តុក តុក” ជាប្រភេទតាក់ស៊ី ដ៏ពេញនិយម ដែលបានផ្តល់នូវភាពងាយស្រួល និងភាពរីករាយដល់មនុស្សជាច្រើន ក្នុងការធ្វើដំណើរ។ អ្នកស្រី ឡរេន(Lorraine) ដែលជាពលរដ្ឋ នៅរដ្ឋធានីខូឡុមបូ ក៏បានដឹងថា ម៉ូតូកង់បី “តុក តុក” ក៏ជាកន្លែងសម្រាប់បេសកកម្មផ្សាយដំណឹងល្អផងដែរ។ ថ្ងៃមួយ គាត់បានឡើងជិះតុកតុក ហើយក៏បានឃើញអ្នកបើកបរមានភាពរួសរាយ ហើយគាត់ក៏មានចិត្តរីករាយ ក្នុងការសន្ទនាអ្នកបើកបរនោះ អំពីជំនឿសាសនា។ គាត់ក៏បានគិតថា លើកក្រោយ គាត់នឹងជជែកជាមួយអ្នកបើកបរនោះ អំពីដំណឹងល្អតែម្តង។ នៅដើមដំបូងនៃកណ្ឌគម្ពីររ៉ូម សាវ័កប៉ុលបានប្រកាសថា “ព្រះទ្រង់បានញែកគាត់ទុក សម្រាប់ដំណឹងល្អ”(រ៉ូម ១:១)។ សម្រាប់ពាក្យដំណឹងល្អ ព្រះគម្ពីរដើមភាសាក្រិកប្រើពាក្យ evangelion ដែលមានន័យថាដំណឹងល្អ។ ត្រង់ចំណុចនេះ សាវ័កប៉ុលកំពុងតែនិយាយថា គោលបំណងធំបំផុតរបស់គាត់ គឺដើម្បីផ្សាយដំណឹងល្អ។ តើដំណឹងល្អ គឺជាអ្វី? បទគម្ពីររ៉ូម ១:៣ បានចែងថា ដំណឹងល្អរបស់ព្រះ “និយាយអំពីព្រះរាជបុត្រាព្រះអង្គ”។ ព្រះទ្រង់សព្វព្រះទ័យនឹងប្រាប់លោកិយថា ព្រះយេស៊ូវបានយាងមកជួយសង្រ្គោះយើង ឲ្យរួចពីអំពើបាប និងសេចក្តីស្លាប់ ហើយព្រះអង្គបានជ្រើសរើសយើង ឲ្យធ្វើជាអ្នកនាំដំណឹងល្អទៅប្រាប់អ្នកដទៃ។ នេះជាការពិត ដែលយើងគួរទទួលយក ដោយបន្ទាបខ្លួន។ ការផ្សាយដំណឹងល្អ គឺជាឯកសិទ្ធិ ដែលព្រះទ្រង់បានប្រទានដល់ អ្នកជឿព្រះយេស៊ូវទំាងអស់។ ព្រះទ្រង់បានប្រទានព្រះគុណទ្រង់មកយើង ដើម្បីឲ្យយើងនាំអ្នកដទៃ ឲ្យទទួលជឿព្រះអង្គ(ខ.៥-៦)។ ព្រះទ្រង់បានញែកយើងទុក សម្រាប់នាំដំណឹងល្អ ដ៏រំភើបរីករាយនេះ ទៅប្រាប់មនុស្សនៅជុំវិញយើង ទោះនៅលើតុកតុក ឬនៅទីណាក៏ដោយ។ ចូរយើងស្វែងរកឱកាស ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីប្រាប់អ្នកដទៃ អំពីដំណឹងល្អ ដែលនិយាយអំពីព្រះយេស៊ូវ។—Asiri Fernando
បទគម្ពីរប្រចាំថ្ងៃ
សំបុត្រប៉ុលខ្ញុំ ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានហៅមកធ្វើជាសាវ័ក ទាំងញែកចេញទុកសំរាប់ដំណឹងល្អនៃព្រះ។ រ៉ូម ១:១