គោះកណ្ដឹងដើម្បីអបអរ
ចូរស្រែកហ៊ោថ្វាយព្រះ ដោយសំឡេងជាជ័យជំនះ។ ទំនុកដំកើង ៤៧:១ បន្ទាប់ពីដាឡា(Darla) បានទទួលការព្យាបាលដោយវិទ្យុសកម្ម បាន៣០លើក ដ៏គួរឲ្យភ្ញាក់ផ្អើល ពេទ្យក៏បានប្រកាសថា នាងមិនមានជំងឺមហារីកទៀតទេ។ តាមប្រពៃណីរបស់មន្ទីរពេទ្យនេះ នាងមានចិត្តអន្ទះសាចង់ទាញខ្សែគោះកណ្ដឹង ដើម្បីបន្លឺសម្លេង ជាសញ្ញាបង្ហាញថា បានរួចផុតពីជំងឺមហារីក ហើយអបអរសាទរសុខភាពដែលបានជាជ្រះស្អាត។ ដាឡាមានចិត្តក្លៀវក្លាយ៉ាងខ្លាំង នៅក្នុងការអបអរ ដោយទាញខ្សែគោះកណ្ដឹងមួយទំហឹងដៃ បណ្តាលឲ្យខ្សែដាច់ចេញពីកណ្ដឹង! ធ្វើឲ្យគេផ្ទុះសំណើចគ្រប់គ្នា នៅមន្ទីរពេទ្យ។ រឿងរបស់ដាឡាបាននាំមកនូវភាពញញឹម នៅលើផ្ទៃមុខខ្ញុំ ហើយក៏បានជួយឲ្យខ្ញុំយល់កាន់តែច្បាស់ អំពីទិដ្ឋភាពដែលអ្នកនិពន្ធទំនុកដំកើងបានពិពណ៌នា ពេលដែលគាត់អញ្ជើញពួកអ៊ីស្រាអែល ឲ្យអបអរកិច្ចការដែលព្រះអម្ចាស់ បានធ្វើក្នុងជីវិតពួកគេ។ អ្នកនិពន្ធរូបនោះ បានលើកទឹកចិត្តពួកគេ ឲ្យ “ទះដៃ” “ស្រែកហ៊ោថ្វាយព្រះ” ហើយ “ច្រៀងសរសើរព្រះអង្គ” ដ្បិតព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវខ្ចាត់ខ្ចាយ ហើយក៏បានជ្រើសតាំងពួកអ៊ីស្រាអែល ធ្វើជារាស្រ្តជាទីស្រឡាញ់របស់ព្រះអង្គ(ទំនុកដំកើង ៤៧:១,៦)។ ព្រះទ្រង់មិនតែងតែប្រទានយើង នូវជ័យជម្នះមកលើទុក្ខលំបាកក្នុងជីវិតនេះឡើយ ទោះវាជាបញ្ហាសុខភាព ឬបញ្ហាហិរញ្ញវត្ថុ ឬក៏បញ្ហាទំនាក់ទំនងក្តី។ ព្រះអង្គសក្តិសមនឹងទទួលការថ្វាយបង្គំ និងសរសើរ ក្នុងកាលៈទេសៈទាំងនោះ ព្រោះយើងអាចទុកចិត្តថា ព្រះអង្គនៅតែគង់លើបល្ល័ង្កដ៏បរិសុទ្ធរបស់ព្រះអង្គ(ខ.៨)។ យើងមានហេតុផលដែលត្រូវអបអរ ពេលណាព្រះអង្គពិតជានាំយើង ទៅកន្លែងប្រោសឲ្យជា យ៉ាងហោចណាស់ តាមរបៀបដែលយើងអាចយល់…
Read article