ឈោងចាប់អ្នកដទៃ ថ្វាយព្រះយេស៊ូវ
ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍។ ម៉ាថាយ ២៨:១៩ កាល១ទសវត្សរ៍មុន កុលសម្ព័ន្ធបានវ័ន មិនទាន់បានស្គាល់ព្រះនាមព្រះយេស៊ូវទេ។ ដោយសារពួកគេរស់នៅ ក្នុងតំបន់ដែលបិទបំាងទៅដោយភ្នំជាច្រើន នៅខេត្តមីនដាណៅ ប្រទេសភីលីពីន នោះពួកគេមានទំនាក់ទំនងតែបន្តិចបន្តួច ជាមួយអ្នកខាងក្រៅ។ ការធ្វើដំណើរទៅចែកអំណោយដល់ពួកគេ ត្រូវចំណាយពេលពីរថ្ងៃ ដោយថ្មើរជើង តាមផ្លូវរដិបរដុបកាត់ព្រៃភ្នំ។ ពិភពលោកមិនបានចាប់អារម្មណ៍ពួកគេទេ។ បន្ទាប់មក មានក្រុមបេសកកម្មមួយ បានឈោងចាប់ពួកគេ ដោយនាំមនុស្សចេញចូលតំបន់នោះ តាមឧទ្ធម្ភាគចក្រ។ ការនេះបាននាំឲ្យកុលសម្ព័ន្ធបានវ័នអាចទទួលការផ្គត់ផ្គង់ និងជំនួយផ្នែកពេទ្យដ៏សំខាន់ ដែលពួកគេត្រូវការ ព្រមទាំងមានការយល់ដឹងអំពីពិភពខាងក្រៅ។ ការនេះក៏បាននាំពួកគេឲ្យស្គាល់ព្រះយេស៊ូវផងដែរ។ សព្វថ្ងៃនេះ ពួកគេមិនច្រៀងឲ្យពួកវិញ្ញាណអាក្រក់ស្តាប់ទៀតទេ តែពួកគេបានច្រៀងបទចម្រៀងប្រពៃណីកុលសម្ព័ន្ធរបស់ខ្លួន ដោយពាក្យពេចន៍ថ្មី ដែលសរសើរដំកើងព្រះដ៏ពិតតែមួយ។ ដូចនេះ ការបំពេញបេសកកម្ម ដោយការធ្វើដំណើរតាមផ្លូវអាកាសនេះ បានបង្កើតឲ្យមានការតភ្ជាប់ទំនាក់ទំនងដ៏សំខាន់។ ពេលដែលព្រះយេស៊ូវបានយាងត្រឡប់ទៅព្រះវរបិតាទ្រង់វិញ ទ្រង់ក៏បានបង្គាប់ពួកសិស្សទ្រង់ឲ្យ “ទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ”(ម៉ាថាយ ២៨:១៩)។ ព្រះរាជបញ្ជានេះ នៅតែមានអំណាចរហូតមកដល់សព្វថ្ងៃ។ ក្រុមមនុស្សដែលគេមិនទាន់ឈោងចាប់ មិនមែនមានតែ នៅក្នុងតំបន់ដាច់ស្រយាល ដែលយើងមិនដែលបានស្គាល់នោះទេ។ ពួកគេច្រើនតែកំពុងរស់នៅ ក្នុងចំណោមយើង។ ការឈោងចាប់កុលសម្ព័ន្ធបានវ័ន តម្រូវឲ្យគេមានភាពប៉ិនប្រសប់ និងមានធនធានច្រើន…
Read article