ចែករំលែកការកម្សាន្តចិត្ត

ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ។ ២កូរិនថូស ១:៤

ពេល​ដែល​កូន​ស្រី​របស់​ខ្ញុំ ឈ្មោះ ហេយលី(Hayley) មក​លេង​ខ្ញុំ ខ្ញុំ​បាន​ឃើញ​កូន​ប្រុស​របស់​គាត់ អាយុ​៣​ឆ្នាំ ឈ្មោះ​ ខាលុម(Callum) មាន​ដៃ​អាវ​ចម្លែក។ ដៃ​អាវ​នោះ​វែង មាន​ស្រោម​ដៃ​ជាប់​នៅ​ខាង​ចុង។ ចៅ​ប្រុស​ខ្ញុំ​មាន​ជំងឺ​ត្រអក ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ស្បែក​រមាស់ គ្រើម និង​ឈឺ។ ហេយលី​ក៏​បាន​ពន្យល់​ខ្ញុំ​ថា ដៃ​អាវ​នោះ​ជួយ​បង្ការ ខាលុម កុំ​ឲ្យ​អេះ និង​ធ្វើ​ឲ្យ​ស្បែក​របស់​គាត់​ដាច់​រលាត់។

៧ខែ​ក្រោយ​មក ស្បែក​របស់​ហេយលី​ក៏​បាន​កើត​រមាស់ ហើយ​នាង​ក៏​បាន​អេះ​មិន​ឈប់។ នាង​ក៏​បាន​សារភាព​ថា ឥឡូវ​នេះ នាង​យល់​អំពី​ការ​លំបាក​ដែល​ខាលុម​បាន​ស៊ូទ្រាំ ហើយ​នាង​ប្រហែល​គួរ​តែ​ពាក់​ដៃ​អាវ និង​ស្រោមដៃ​នោះ​ដែរ។

ស្ថានភាព​របស់​ហេយលី បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ ២កូរិនថូស ១:៣-៥ ដែល​ក្នុង​នោះ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា ព្រះ​នៃ​យើង​ជា “ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ ដ្បិត​ដូច​ជា​សេចក្តី​ទុក្ខ​លំបាក​របស់​ព្រះគ្រីស្ទ បាន​ចំរើន​ឡើង​ដល់​យើង​រាល់​គ្នា​យ៉ាង​ណា នោះ​សេចក្តី​ក្សាន្ត​ចិត្ត​នៃ​យើង​រាល់​គ្នា ក៏​ចំរើន​ដោយសារ​ព្រះគ្រីស្ទ​បែប​ដូច្នោះ​ដែរ”។

ជួន​កាល ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង ឆ្លង​កាត់​ពេល​ដ៏​លំបាក ដែល​មាន​ជំងឺ ការ​បាត់​បង់ ឬ​វិបត្តិ។ ព្រះ​អង្គ​បង្រៀន​យើង តាម​រយៈ​ទុក្ខ​លំបាក​របស់​យើង  ដើម្បី​ឲ្យ​យើង​ស្គាល់​តម្លៃ​នៃ​ទុក្ខ​វេទនា​ដ៏​លំបាក​បំផុត ដែល​ព្រះ​គ្រីស្ទ​បាន​ឆ្លង​កាត់ ជំនួស​យើង នៅ​លើ​ឈើ​ឆ្កាង។ ពេល​ណា​យើង​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ដើម្បី​ទទួល​ការ​កម្សាន្ត​ចិត្ត និង​កម្លាំង យើង​អាច​កម្សាន្ត​ចិត្ត នឹង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ក្នុង​ទុក្ខ​​លំបាក​របស់​ពួក​គេ​ផង​ដែរ។ ចូរ​យើង​ពិចារណា អំពី​អ្នក ដែល​យើង​អាច​កម្សាន្ត​ចិត្ត ដោយសារ​ការ​កម្សាន្ត​ចិត្ត ដែល​យើង​បាន​ទទួល​ពី​ព្រះ​អង្គ។—Goh Bee Lee

តើ​ព្រះ​ទ្រង់​បាន​ជួយ​អ្នក ឲ្យ​កម្សាន្ត​ចិត្ត​នរណា​ខ្លះ តាម​រយៈ​បទ​ពិសោធន៍​នៃ​ទុក្ខ​លំបាក​ដែល​អ្នក​បាន​ឆ្លង​កាត់?​ តើ​អ្នក​អាច​ធ្វើ​ការ​អ្វី​ខ្លះ ដើម្បី​ជួយ​ពួក​គេ ឲ្យ​ស្គាល់​តម្លៃ​នៃ​ការ​រង​ទុក្ខ​របស់​ព្រះ​គ្រីស្ទ នៅ​លើ​ឈើ​ឆ្កាង តាម​រយៈ​ការ​ឈឺ​ចាប់​របស់​ពួក​គេ?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ពិសោធន៍​នឹង​ការ​កម្សាន្ត​ចិត្ត​របស់​ព្រះ​អង្គ ក្នុង​ពេល​ដែល​ទូល​បង្គំ​ជួប​ទុក្ខ​លំបាក និង​ក្លាយ​ជា​ប្រភព​នៃ​ការ​កម្សាន្ត​ចិត្ត​ដល់​អ្នក​ដទៃ។​

Read more about comforting others at DiscoverySeries.org/Q0729.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣០-៣១ និង ភីលេម៉ូន

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles