រកឃើញក្តីអំណរ នៅក្នុងរឿងដែលហាក់ដូចជាគ្មានន័យ
គ្រានោះ យើងបានត្រួតមើលគ្រប់ទាំងការដែលដៃយើងបានធ្វើ និងការនឿយហត់ដែលយើងបានខំបង្កើតនោះ ហើយមើល សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ ឥតមានផលប្រយោជន៍អ្វីនៅក្រោមថ្ងៃឡើយ។ សាស្តា ២:១១ កាលពីឆ្នាំ២០១០ លោកចេម វ៉ដ(James Ward) ដែលជាស្ថាបនិក នៃវិបសាយប្លក់ មានចំណងជើងថា “ខ្ញុំចូលចិត្តរឿងដែលគួរឲ្យធុញទ្រាន់” បានបើកសន្និសីទមួយ ដែលមានឈ្មោះថា “សន្និសីទដែលគួរឲ្យធុញទ្រាន់” ដែលជាការអបអរមានរយៈពេល១ថ្ងៃ សម្រាប់រឿងសាមញ្ញ និងធម្មតា ហើយនិងរឿងដែលគេមើលរំលង។ កាលពីមុន វាគ្មិនទាំងឡាយបានលើកឡើង អំពីប្រធានបទដែលហាក់ដូចជាគ្មានន័យ ដែលមានដូចជា ការកណ្ដាស់ សម្លេងម៉ាស៊ីនស្វ័យប្រវត្តិ និងម៉ាស៊ីនបោះពុម្ពដោយប្រើទឹកខ្មៅ នៅឆ្នាំ១៩៩៩ ជាដើម។ លោកវ៉ដដឹងថា ប្រធានបទនេះប្រហែលគួរឲ្យធុញទ្រាន់ ប៉ុន្តែ វាគ្មិនអាចធ្វើឲ្យប្រធានបទដ៏សាមញ្ញនោះ មានភាពគួរឲ្យចាប់អារម្មណ៍ មានន័យ និងថែមទាំងនាំឲ្យមានភាពរីករាយផងដែរ។ កាលប៉ុន្មានពាន់ឆ្នាំមុន ស្តេចសាឡូម៉ូន ជាស្តេចមានប្រាជ្ញាលើសគេ បានស្វែងរកក្តីអំណរ ក្នុងរឿងសាមញ្ញៗដែលគ្មានន័យ។ ទ្រង់បានខិតខំធ្វើការងារ ទិញសត្វចិញ្ចឹមទាំងហ្វូង បង្កើតទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ រកបានអ្នកច្រៀងកំដរ ហើយក៏បានសង់សំណង់ធំៗផងដែរ(សាស្តា ២:៤-៩)។ ការដេញតាមទាំងនោះ មានខ្លះជាទង្វើដែលគួរឲ្យគោរព តែខ្លះទៀតមិនគួរឲ្យគោរពឡើយ។ ទីបំផុត…
Read article