ពាក្យសម្រាប់បកស្រាយ អំពីការឈឺចាប់
នោះព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ។ លូកា ២៣:៤៦ ពេលដែលកូនតែមួយរបស់លោកយូ(Hugh) និងអ្នកស្រីឌីឌី(DeeDee) បានលាចាកលោក ទៅនៅនគរស្ថានសួគ៌ ពួកគេមិនដឹងថា ត្រូវហៅខ្លួនឯងថាដូចម្តេច បន្ទាប់ពីរឿងដ៏សោកសៅនេះបានកើតឡើង។ ក្នុងភាសានិយាយ គេមិនមានពាក្យសម្រាប់ហៅឪពុកម្តាយ ដែលបាត់បង់កូននោះទេ។ ស្រ្តីដែលប្តីស្លាប់ចោល គេហៅគាត់ថា ស្រ្តីមេម៉ាយ។ ចំណែកឯប្តីដែលប្រពន្ធស្លាប់ចោល គឺជាបុរសពោះម៉ាយ។ កូនដែលឪពុកម្តាយស្លាប់ចោល គឺជាក្មេងកំព្រា។ ប៉ុន្តែ គេមិនមានពាក្យអ្វី សម្រាប់ហៅឪពុកម្តាយដែលកូនបានស្លាប់ចោល ដើម្បីពិពណ៌នាអំពីការឈឺចាប់នោះទេ។ ការរលូតកូន កូនតូចដែលស្លាប់ភ្លាមៗ ការសម្លាប់ខ្លួន ជំងឺ និងគ្រោះថ្នាក់ដល់ជីវិត បានឆក់យកជីវិតកូន ចេញពីលោកិយនេះ ហើយក៏បានឆក់យកអត្តសញ្ញាណ ចេញពីឪពុកម្តាយដែលនៅមានជីវិត។ ប៉ុន្តែ ព្រះទ្រង់យល់អំពីការសោកសង្រេងនេះ ពេលដែលព្រះយេស៊ូវ ជាព្រះរាជបុត្រាតែមួយរបស់ទ្រង់ បានស្រែករកទ្រង់ មុនពេលផុតដង្ហើមនៅលើឈើឆ្កាងថា “ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ”(លូកា ២៣:៤៦)។ ព្រះទ្រង់ជាព្រះវរបិតា មុនពេលព្រះយេស៊ូវចាប់កំណើតនៅលើផែនដី ហើយនៅតែជាព្រះបិតា ពេលដែលព្រះយេស៊ូវផុតដង្ហើម។ ព្រះអង្គនៅតែជាព្រះវរបិតា ពេលដែលព្រះសពព្រះរាជបុត្រាទ្រង់ កំពុងតែនៅក្នុងផ្នូរ។ សព្វថ្ងៃនេះ ព្រះអង្គនៅតែជាព្រះបិតា នៃព្រះរាជបុត្រា ដែលមានព្រះជន្មរស់ឡើងវិញ…
Read article