November 7, 2021

You are here:
ការរស់នៅជាតំណាងព្រះយេស៊ូវ

ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ។ -កូល៉ុស ៣:១៧ “កូន​ប្រុស ពុក​មិន​មាន​របស់​ទ្រព្យ​អ្វី​ច្រើន ទុក​ឲ្យ​កូន​ទេ។ តែ​ពុក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ សម្រាប់​កូន ដូច​នេះ កុំ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ពុក”។ នេះ​ជា​ពាក្យ​សម្តី​ប្រកប​ដោយ​ប្រាជ្ញា ដែល​លោក​ចននី បេធីស(Johnnie Bettis) និយាយ​ទៅ​កាន់​កូន​ប្រុស​គាត់ ឈ្មោះ យេរ៉ូម មុន​ពេល​យេរ៉ូម​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ។ យេរ៉ូម​បាន​ដក​ស្រង់​ពាក្យ​សម្តី​នេះ នៅ​ក្នុង​ការ​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត សម្រាប់​ដាក់​តាំង​នៅ​ក្នុង​សាល​កិត្តិយស នៃ​កីឡា​បាល់​ទាត់​អាមេរិក។ ពាក្យ​លើក​ទឹក​ចិត្ត​ទាំង​នេះ ដែល​យេរ៉ូម​បាន​ដាក់​ជាប់​តាម​ខ្លួន ពេញ​មួយ​ជីវិត មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង គាត់​បាន​និយាយ​ផ្តាំ​ផ្ញើ​កូន​ប្រុស​របស់​គាត់ ដោយ​ប្រើ​ពាក្យ​ស្រដៀង​នេះ​ផង​ដែរ​ថា “កូន​ប្រុស ពុក​គ្មាន​អ្វី​ច្រើន ដែល​អាច​ផ្តល់​ឲ្យ​កូន ដែល​សំខាន់​ជាង​កេរ្តិ៍​ឈ្លោះ​ល្អ​នោះ​ទេ”។​ កេរ្តិ៍​ឈ្មោះ​ល្អ ក៏​សំខាន់​សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវផងដែរ។​ ពាក្យ​ពេចន៍​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ​កូល៉ុស ៣:១២-១៧ បាន​រំឭក​យើង អំពី​ព្រះ​មួយ​អង្គ ដែល​យើង​កំពុង​តែ​រស់​នៅ ជា​តំណាង​ឲ្យ​ទ្រង់​(ខ.១៧)។ ចារិក​លក្ខណៈ​របស់​យើង គឺ​ប្រៀប​ដូច​ជា​សំលៀក​បំពាក់ ដែល​យើង​ស្លៀក​ពាក់ ហើយ​បទ​គម្ពីរ​នេះ​បាន​ប្រាប់​យើង​ឲ្យ  “​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត…

Read article