ការច្រៀងសរសើរដំកើងព្រះអស់ពីចិត្ត
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ចុះ ចូរសំដែងពីអស់ទាំងការនៃទ្រង់ នៅកណ្តាលគ្រប់ទាំងសាសន៍។ ១របាក្សត្រ ១៦:៨ កម្តៅ និងសំណើមនៃរដូវក្តៅ ក្នុងតំបន់ភូមិភាគកណ្តាលឆៀងខាងលិច បាននាំមកនូវការលំបាកដល់យើង ពេញមួយសប្តាហ៍ នៅសាលសន្និសីទអ្នកបង្កើតសិស្ស តែនៅថ្ងៃចុងក្រោយ យើងបានស្វាគមន៍ខ្យល់ដែលត្រជាក់ស្រួលជាងមុន។ យើងក៏បានអរព្រះគុណព្រះ សម្រាប់ការផ្លាស់ប្តូរអាកាសធាតុ និងការដ៏អស្ចារ្យដែលព្រះទ្រង់បានធ្វើ ហើយមនុស្សរាប់រយនាក់ក៏បានចូលរួម នៅក្នុងការច្រៀងសរសើរ និងថ្វាយបង្គំព្រះ។ មនុស្សជាច្រើនមានអារម្មណ៍ថា មានសេរីភាព ពេលដែលបានច្រៀងអស់ពីចិត្ត នៅចំពោះព្រះ ថ្វាយចិត្ត វិញ្ញាណ រូបកាយ និងគំនិតរបស់ខ្លួន ដល់ព្រះអង្គ។ ប៉ុន្មានទសវត្សរ៍ក្រោយមក ពេលដែលខ្ញុំគិតដល់ថ្ងៃនោះ ខ្ញុំក៏បាននឹកចាំ អំពីភាពអស្ចារ្យ និងក្តីអំណរដ៏បរិសុទ្ធ នៅក្នុងការសរសើរដំកើងព្រះ។ ស្តេចដាវីឌបានដឹង អំពីរបៀបថ្វាយបង្គំព្រះអស់ពីចិត្ត។ ទ្រង់អរសប្បាយ ពេលដែលគេនាំហិបសញ្ញា ជាតំណាងឲ្យព្រះវត្តមានព្រះ ចូលក្នុងទីក្រុងយេរូសាឡិម ដោយទ្រង់លោតកញ្ឆេង និងអបអរ(១របាក្សត្រ ១៥:២៩)។ ទោះនាងមីលកា ជាមហេសីទ្រង់បានឃើញទ្រង់លោកកញ្ឆេង ហើយបាន “មើលងាយទ្រង់”(ខ.២៩) ទ្រង់មិនបានបណ្តាលឲ្យការរិះគន់របស់នាង រារាំងទ្រង់មិនឲ្យថ្វាយបង្គំព្រះពិតតែមួយនោះឡើយ។ ទោះទ្រង់ហាក់ដូចជាបាត់បង់ភាពថ្លៃថ្នូរ ទ្រង់សព្វព្រះទ័យនឹងអរព្រះគុណព្រះ សម្រាប់ការជ្រើសរើសទ្រង់ ឲ្យដឹកនាំប្រជាជនទ្រង់(មើល ២សាំយ៉ូអែល…
Read article