សិស្សពិតប្រាកដរបស់ព្រះយេស៊ូវ
ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន។-យ៉ូហាន ១៥:៥ មានពេលមួយ លោកគ្រីសជិន ម៉ាស្តាត(Christian Mustad) បង្ហាញផ្ទាំងគំនូរទេសភាព របស់លោក វែន ហ្គក(Van Gogh) ទៅដល់អ្នកប្រមូលផ្តុំស្នាដៃសិល្បៈ ឈ្មោះ អូហ្គូស្ទ ភេលីរីន(Auguste Pellerin)។ លោកភេលីរីន ក៏បានពិនិត្យមើលម្តង ហើយក៏បាននិយាយថា វាមិនមែនជារូបគំនូរពិតរបស់លោកវែន ហ្គកឡើយ។ លោកម៉ាស្តាតក៏បានយកផ្ទាំងគំនូរនោះ ទៅលាក់ទុកនៅក្នុងបន្ទប់ជាប់ដំបូលផ្ទះរបស់គាត់ ដោយគ្មាននរណាម្នាក់ដឹង អស់រយៈពេល៥០ឆ្នាំ។ លោកម៉ាស្តាតក៏បានស្លាប់ ហើយផ្ទាំងគំនូរនោះ ត្រូវបានគេយកទៅធ្វើការវាយតម្លៃម្តងហើយម្តងទៀត អត់៤ទសវត្សរ៍ក្រោយមកទៀត។ រៀងរាល់ពេលគេធ្វើការវាយតម្លៃ គេតែងតែសន្និដ្ឋានថា វាជាផ្ទាំងគំនូរក្លែងក្លាយ រហូតដល់ឆ្នាំ២០១២ ពេលដែលអ្នកជំនាញម្នាក់ បានប្រើកុំព្យូទ័រ ដើម្បីរាប់ចំនួនឆ្នូតដាច់ៗ ក្នុងផ្ទាំងគំនូរនោះ។ គាត់បានរកឃើញថា ផ្ទាំងគំនូរនោះត្រូវបានគេកាត់ចេញពីផ្ទាំងគំនូរមួយទៀតរបស់លោកវែន ហ្គក។ ដូចនេះ លោកម៉ាស្តាតមានផ្ទាំងគំនូរពិតរបស់លោកវែន ហ្កត តាំងពីដំបូងមក។ តើអ្នកមានអារម្មណ៍ថា ខ្លួនឯងមានលក្ខណៈក្លែងក្លាយឬទេ? តើអ្នកមានអារម្មណ៍ថា បើអ្នកដទៃពិនិត្យមើលអ្នក ពួកគេនឹងបានដឹងថា អ្នកបានអធិស្ឋាន ដាក់ដង្វាយ…
Read article