November 10, 2021

You are here:
អ្នកមិនធ្វើការបម្រើព្រះអង្គតែម្នាក់ឯងឡើយ

អញ​នឹង​ទុក​ឲ្យ​មាន​មនុស្ស​៧​ពាន់​នាក់​សល់​នៅ ក្នុង​ពួក​អ៊ីស្រាអែល ជា​ពួក​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ក្រាប នៅ​ចំពោះ​ព្រះបាល ឬ​ថើប​វា​ឡើយ។ ១ពង្សាវតាក្សត្រ ១៩:១៨ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​ជួប​អ្នក!” “ខ្ញុំ​ក៏​អញ្ចឹង​ដែរ!” “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​អ្នក​បាន​មក!” នេះ​ជា​ពាក្យ​ស្វាគមន៍​ដ៏​កក់​ក្តៅ និង​រាក់​ទាក់។ សមាជិក​នៃ​ពួក​ជំនុំ​មួយ​កន្លែង ក្នុង​តំបន់​ខាង​ត្បូង​នៃ​រដ្ឋ​កាលីហ្វូញ៉ា បាន​ជួប​ជុំ​គ្នា តាម​អនឡាញ មុន​ពេល​កម្មវិធី​ពេល​ល្ងាច​ចាប់​ផ្តើម។ ខណៈ​ពេល​ដែល​គ្រូ​អធិប្បាយ​របស់​ពួក​គេ ដែល​កំពុង​តែ​ចូល​រួម​ពី​រដ្ឋ​ខូឡូរ៉ាដូ ខ្ញុំ​ក៏​បាន​មើល​ដោយ​ភាព​ស្ងៀម​ស្ងាត់ ខណៈ​ពេល​ដែល​អ្នក​ដទៃ​ជួប​ជុំ​គ្នា ក្នុង​ការ​ប្រជុំ​តាម​អនឡាញ។ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ការ​ជួប​ជុំ​ជា​មួយ​មនុស្ស​ច្រើន ហើយ​មិន​ស្គាល់​នរណា​ម្នាក់ ក្នុង​ក្រុម​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ជា​មនុស្ស​ក្រៅ​ក្រុម។ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​ឃើញ​រូប​គ្រូ​គង្វាល​ខ្ញុំ លេច​ឡើង​នៅ​លើ​ស្រី្គន​នឹង​គេ​ដែរ ហើយ​បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឃើញ​មិត្ត​ភក្តិ​នៅ​ព្រះវិហារ​ខ្ញុំ​ចូល​រួម​ដែរ។ ពេល​ខ្ញុំ​ឃើញ​ពួក​គេ ខ្ញុំ​មិន​មាន​អារម្មណ៍​ឯកោ​ទៀត​ឡើយ។ ព្រះ​ទ្រង់​ហាក់​ដូច​ជា​បាន​ប្រទាន​ជំនួយ​មក​ខ្ញុំ នៅ​ពេល​នោះ។​ លោក​អេលីយ៉ា​ក៏​មិន​មាន​ភាព​ឯកោ​ដែរ ទោះ​គាត់​មាន​អារម្មណ៍​ថា គាត់​ជា “ហោរា​តែ​ម្នាក់​គត់​ដែល​នៅ​សល់” បន្ទាប់​ពី​បាន​រត់​គេច​ពី​ក្សត្រី​យេសេបិល និង​ស្តេច​អ័ហាប់(១ពង្សាវតាក្សត្រ ១៩:១០)។ បន្ទាប់​ពី​លោក​អេលីយ៉ា​បាន​ធ្វើ​ដំណើរ​កាត់​វាល​រហោស្ថាន អស់​៤០​យប់ ៤០​ថ្ងៃ គាត់​ក៏​បាន​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​មួយ នៅ​ភ្នំ​ហោរ៉ែប។ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​ត្រាស់​ហៅ​គាត់​ឲ្យ​បន្ត​ការងារ​បម្រើ​ព្រះ​អង្គ​ទៀត ដោយ​បង្គាប់​គាត់​ថា “ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ ដែល​កាត់​ទី​រហោស្ថាន…

Read article