ពេញដោយអំណាចចេស្តា និងក្តីស្រឡាញ់
នោះឯងរាល់គ្នាបានចូលមកឈរនៅជិតជើងភ្នំ ហើយភ្នំក៏ឆេះឡើងជាភ្លើង នាំឲ្យស្រអាប់ពេញផ្ទៃមេឃ ហើយក៏មានពពក និងងងឹតសូន្យសុងផង។ ចោទិយកថា ៤:១១ ក្នុងឆ្នាំ២០២០ ភ្នំភ្លើងឈ្មោះសានហ្កាយ នៅប្រទេសអេក្វាឌ័រ បានផ្ទុះឡើង។ ប៉ុស្តិ៍ទូរទស្សន៍BBC បានពិពណ៌នាថា មានផ្សែងផេះខ្មៅងងឹតបាញ់ទៅលើមេឃ ដល់កម្ពស់ជាង១២០០០ម៉ែត្រ។ ផេះដែលបានបាញ់ចេញមក បានគ្រប់ដណ្តប់ផ្ទៃដី៤ខេត្ត(ជាងរាប់ម៉ឺនហិចតា) ។ ផ្ទៃមេឃបានប្រែងងឹត គួរឲ្យខ្លាច ហើយខ្យល់អាកាសក៏មានភាពកក្វក់ ធ្វើឲ្យពិបាកដកដង្ហើម។ កសិករម្នាក់ ឈ្មោះ ហ្វេលីស៊ីអានូ អីនហ្កា(Feliciano Inga) បានរៀបរាប់អំពីទិដ្ឋភាពដ៏គួរឲ្យព្រួយបារម្ភ ទៅកាន់កាសែត អែល ខាំមែស៊ីអូ (El Comercio) ថា “យើងមិនដឹងថា ធូលីដីនោះបានចេញពីណាមកទេ …យើងឃើញផ្ទៃមេឃប្រែជាងងឹត ហើយក៏មានការភ័យខ្លាច”។ ពួកអ៊ីស្រាអែលមានការភ័យខ្លាចស្រដៀងនេះផងដែរ នៅជើងភ្នំស៊ីណាយ ខណៈពេលដែលពួកគេកំពុងតែឈរនៅទីនោះ ឃើញ “ភ្នំក៏ឆេះឡើងជាភ្លើង នាំឲ្យស្រអាប់ពេញផ្ទៃមេឃ ហើយក៏មានពពក និងងងឹតសូន្យសុង”(ចោទិយកថា ៤:១១)។ ព្រះសូរសៀងរបស់ព្រះអង្គលាន់ឡើងដូចផ្គរលាន់ ហើយពួកបណ្តាជនក៏មានការភ័យញ័រ។ វាជាបទពិសោធន៍ដ៏គួរឲ្យភ័យតក់ស្លត់ គួរឲ្យស្ញែងខ្លាច និងញ័រក្បាលជង្គង់ ពេលដែលពួកគេជួបព្រះដ៏មានព្រះជន្មរស់ដោយផ្ទាល់។ ព្រះអម្ចាស់បានមានបន្ទូលឡើង “ពួកគេរាល់គ្នាក៏បានឮព្រះសូរសៀងនៃព្រះបន្ទូលនោះ…
Read article