November 15, 2021

You are here:
សូមឲ្យបាននៅជាប់ក្នុងព្រះវត្តមានទ្រង់

ខ្ញុំ​បាន​សូម​សេចក្តី​តែ​១​ពី​ព្រះយេហូវ៉ា…គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា រាល់​តែ​ថ្ងៃ​អស់​១​ជីវិត​ខ្ញុំ។ ទំនុកដំកើង ២៧:៤ ខណៈ​ពេល​ដែល​ហ្សែនឌ័រ(Zander) និង​ម្តាយ​គាត់ កំពុង​តែ​ដើរ​សំដៅ​ទៅ​ឡាន​របស់​ខ្លួន ហ្សែនឌ័រ​ក៏​បាន​គេច​ចេញ​ពីរង្វង់​ដៃ​របស់​ម្តាយ​គាត់ ហើយ​ក៏​បាន​ស្ទុះ​រត់​ទៅ​រក​ច្រក​ទ្វារ​ព្រះ​វិហារ​វិញ ដោយ​មិន​ចង់​ចាក​ចេញ​ពី​ព្រះ​វិហារ។ ម្តាយ​គាត់​រត់​តាម​ពី​ក្រោយ​គាត់ ហើយ​ក៏​បាន​ព្យាយាម​ណែនាំ​គាត់​ដោយ​ក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​ពួក​គេ​អាច​ចាក​ចេញ​ទៅ​ផ្ទះ។ ពេល​ដែល​ម្តាយ​របស់​គាត់​បាន​លើក​គាត់ ពរ គាត់​ក៏​បាន​យំ​អណ្ដឺតអណ្ដក ហើយ​ងាក​មក​ក្រោយ​ពី​លើ​ស្មា​របស់​ម្តាយ​គាត់ ទៅ​រក​ព្រះវិហារ ខណៈ​ពេល​ដែល​ម្តាយ​គាត់ ពរ​គាត់​ដើរ​ចេញ​ទៅ។ ហ្សែនឌ័រ​ប្រហែល​ជា​គ្រាន់​តែ​វក់​លេង​ជា​មួយ​មិត្ត​ភក្តិ​ នៅ​ព្រះវិហារ​យ៉ាង​សប្បាយ​រីក​រាយ តែ​ភាព​ក្លៀវក្លា​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បំណង​ចិត្ត​របស់​ស្តេច​ដាវីឌ ដែល​ចង់​ថ្វាយ​បង្គំ​ព្រះ។ ស្តេច​ដាវីឌ​បាន​ទូល​សូម​ព្រះ​អម្ចាស់ ឲ្យ​រារាំង​សត្រូវ​របស់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​មាន​ការ​កម្សាន្ត​ចិត្ត និង​សន្តិសុខ​ក៏​ដោយ តែ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​សន្តិភាព​បាន​កើត​មាន ដើម្បី​ឲ្យ​ទ្រង់​អាច “​រំពឹង​មើល​សេចក្តី​លំអ​នៃ​ព្រះយេហូវ៉ា ហើយ​នឹង​ពិនិត្យ​ពិចារណា​នៅ​ក្នុង​ព្រះវិហារ​របស់​ទ្រង់”(ទំនុកដំកើង ២៧:៤)។ ​ទ្រង់​ប្រាថ្នា​ចង់​នៅ​ជា​មួយ​ព្រះ​អម្ចាស់ គ្រប់​ទី​កន្លែង ហើយ​អរ​សប្បាយ​នឹង​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ទ្រង់​ជា​ស្តេច​ដ៏​អស្ចារ្យ​បំផុត និង​ជា​វីរបុរស​នៃ​សាសន៍​អ៊ីស្រាអែល  ដែល​សព្វ​ព្រះទ័យ​នឹង​ប្រើ​ពេល​ដែល​មាន​សុខ​សន្តិភាព ដើម្បី “ច្រៀង និង​ប្រគំ​តន្រ្តី​ថ្វាយ​ព្រះ​អម្ចាស់”(ខ.៦)។ យើង​អាច​ថ្វាយ​បង្គំ​ព្រះ នៅ​គ្រប់​ទីកន្លែង ដោយ​សេរី ដ្បិត​ព្រះ​អង្គ​គង់​នៅ​ក្នុង​យើង តាម​រយៈ​អង្គ​ព្រះ​វិញ្ញាណ​បរិសុទ្ធ (១កូរិនថូស ៣:១៦ និង អេភេសូរ ៣:១៧)។ ចូរ​យើង​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ចំណាយ​ពេល…

Read article