November 16, 2021

You are here:
អត្តសញ្ញាណថ្មីរបស់យើង

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ស៊ីម៉ូន​ថា កុំ​ខ្លាច​អី ពី​នេះ​ទៅ​មុខ អ្នក​នឹង​ចាប់​មនុស្ស​វិញ។ លូកា ៥:១០ ថ្ងៃ​មួយ មាន​បុរស​ម្នាក់​បាន​ចូល​ទិញ​ឧបករណ៍​ស្ទូច​ត្រី ក្នុង​ហាង​លក់​ដង​សន្ទូច ក្នុង​ទីក្រុង​របស់​គាត់។ ពី​ដំបូង គាត់​បាន​រើស​យក​ប្រអប់​សម្រាប់​ដាក់​ឧបករណ៍​ស្ទូច​ត្រី រួច​គាត់​ក៏​បាន​បំពេញ​រទេះ​ដាក់​ឥវ៉ាន់ ដោយ​ផ្លែ​សន្ទូច ខ្សែ នុយ ប៉ោល និង​ដុំ​សំណ។ ទី​បំផុត គាត់​ក៏​បាន​រើស​យក​នុយ​រស់​ថែម​ទៀត ហើយ​ក៏​បាន​ជ្រើស​រើស​ដង​សន្ទូច​ថ្មី​មួយ​ដើម។ ម្ចាស់​ហាង​ក៏​បាន​សួរ​គាត់​ថា “ធ្លាប់​ស្ទូច​ត្រី​ទេ?” បុរស​នោះ​ក៏​បាន​និយាយ​ថា ទេ។ ម្ចាស់​ហាង​ក៏​បាន​ប្រាប់​គាត់​ថា “យក​ល្អ លោក​គួរ​តែ​ទិញ​របស់​នេះ​ផង”។ វា​ជា​ប្រអប់​សង្រ្គោះ​បឋម។ បុរស​នោះ​ក៏​បាន​យល់​ព្រម ហើយ​ក៏​បាន​បង់​ប្រាក់ បន្ទាប់​មក ក៏​បាន​ចេញ​ទៅ​ស្ទូច​ត្រី​ពេញ​មួយ​ថ្ងៃ ដោយ​ស្ទូច​មិន​បាន​អ្វី​សោះ ក្រៅ​ពី​ធ្វើ​ឲ្យ​មុត​ម្រាម​ដៃ​ខ្លួន​ឯង។​ លោក​ស៊ីម៉ូន ពេត្រុស មិន​បាន​ជួប​បញ្ហា​ដូច​នេះ​ទេ។ ក្នុង​នាម​គាត់​ជា​អ្នក​នេសាទ​ដែល​មាន​បទ​ពិសោធន៍ គាត់​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ព្រឹក​មួយ ពេល​ដែល​ព្រះយេស៊ូវ​ប្រាប់​គាត់ ឲ្យ​ចេញ​ទូក ទៅ​ទឹក​ជ្រៅ ហើយ “ទម្លាក់​អួន​ចាប់​ត្រី”(លូកា ៥:៤)។ ទោះ​មុន​នោះ គាត់​​ចាប់​ត្រី​មិន​បាន​សោះ ពេញ​មួយ​យប់ គាត់ និង​គ្នា​គាត់​ក៏​បាន “ទម្លាក់​អួន​ទៅ នោះ​ក៏​ជាប់​បាន​ត្រី​សន្ធឹក ដល់​ម៉្លេះ​បាន​ជា​អួន​ចាប់​តាំង​ធ្លាយ”។…

Read article