ព្រះទ្រង់ប្រោសភាពប្រេះបែករបស់យើងឲ្យជា
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ។ អេភេសូរ ២:៨ លោកខូលីន(Collin) និងភរិយាគាត់ឈ្មោះ យ័រដិន(Jordan) បានដើរចុះឡើងៗ ក្នុងហាងសិប្បកម្មមួយ ដើម្បីស្វែងរករូបភាពសម្រាប់តាំងលម្អក្នុងផ្ទះរបស់ពួកគេ។ លោកខូលីនគិតថា គាត់បានរកឃើញរូបដែលខ្លួនចង់បាន ហើយក៏បានហៅយ័រដិនឲ្យមកមើល។ នៅផ្នែកខាងស្តាំងរូបដែលផលិតពីសេរ៉ាមិចនោះ ឃើញមានពាក្យ ព្រះគុណ ។ តែនៅខាងឆ្វេង មានស្នាមប្រេះវែងពីរខ្សែ។ យ័រដិនក៏បានលាន់មាត់ថា “រូបនេះប្រេះបែកហើយ” រួចគាត់ក៏បានចាប់ផ្តើមរកមើលរូបមួយទៀត នៅលើធ្នើ ដែលមិនមានស្នាមប្រេះ។ ប៉ុន្តែ ខូលិននិយាយថា “ទេ រូបនេះមានន័យណាស់។ យើងជាមនុស្សមានភាពប្រេះបែក តែព្រះទ្រង់បានប្រទានព្រះគុណទ្រង់”។ ពួកគេក៏បានសម្រេចចិត្តទិញរូបភាពដែលមានស្នាមប្រេះនោះ។ ពេលពួកគេបង់ប្រាក់ទិញរូបនោះ អ្នកគិតលុយក៏បានលាន់មាត់ថា “អូហ៍ ទេ រូបនេះប្រេះបែកហើយ!” យ័រដិនក៏បាននិយាយខ្សឹបៗថា “ចាស យើងក៏ប្រេះបែកដែរ”។ តើការរស់នៅជាមនុស្សប្រេះបែក មានន័យដូចម្តេច ? សម្រាប់សំណួរនេះ មានគេបកស្រាយថា ភាពប្រេះបែក គឺជាការយល់ដឹងកាន់តែច្បាស់ថា ទោះយើងព្យាយាមខ្លាំងប៉ុណ្ណាក៏ដោយ យើងនៅតែធ្វើឲ្យជីវិតខ្លួនឯងកាន់តែអាក្រក់ឡើង ជាជាងប្រសើរជាងមុន។ វាជាការទទួលស្គាល់ថា យើងត្រូវការព្រះ និងជំនួយរបស់ព្រះអង្គ ក្នុងជីវិតរបស់យើង។ សាវ័កប៉ុលបានមានប្រសាសន៍…
Read article