November 21, 2021

You are here:
ក្តីស្រឡាញ់ដែលគ្មានព្រំដែន

សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្តី​សប្បុរស​របស់​ទ្រង់ នៅ​ពេល​ព្រឹក។ ទំនុកដំកើង ១៤៣:៨ នៅឆ្នាំ២០១៩ លោក​ឃែប ដាសវូឌ(Cap Dashwood) និង​ឆ្កែ​ពូជ​ឡាប្រាដូ​របស់​គាត់ ឈ្មោះ ឆេឡា(Chaela) បាន​សម្រេច​បាន​នូវ​រឿង​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ដោយ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ជា​រៀង​រាល់​ថ្ងៃ ជា​មួយ​គ្នា បាន​៣៦៥ថ្ងៃ។ លោក​ដាសវូឌ​មាន​រឿង​មួយ សម្រាប់​និយាយ​ប្រាប់​យើង ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត។ គាត់​បាន​រត់​ចោល​ផ្ទះ ពេល​គាត់​មាន​អាយុ​១៦​ឆ្នាំ។ គាត់​គ្រាន់​តែ​ពន្យល់​ថា មូល​ហេតុ គឺ​ដោយសារ​គាត់​ជួប​រឿង​អាក្រក់​ជា​ច្រើន ក្នុង​គ្រួសារ។ ប៉ុន្តែ ស្នាម​របួស​ពី​អតីត​កាល​នេះ បាន​នាំ​ឲ្យ​គាត់​ស្វែង​រក​ការ​ព្យាបាល នៅ​កន្លែង​ផ្សេង។ គាត់​ថា​ ជួន​កាល ពេល​យើង​មាន​ការ​ខក​ចិត្ត ដោយសារ​អ្នក​ដទៃ យើង​ត្រូវ​ងាក​ទៅ​រក​អ្វី​ផ្សេង​ទៀត។ សម្រាប់​លោក​ដាសវូឌ ការ​ឡើង​ភ្នំ និង​សេចក្តី​ស្រឡាញ់​ឥត​លក្ខខណ្ឌ​របស់​ឆ្កែ​គាត់ បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ព្យាបាល​ចិត្ត​គាត់។ សម្រាប់​អ្នក​ដែល​មាន​ក្តី​ស្រឡាញ់​ជ្រាល​ជ្រៅ ចំពោះ​សត្វ​ចិញ្ចឹម ដូច​ខ្ញុំ​ដែរ មូល​ហេតុ​ដែល​យើង​ស្រឡាញ់​ពួក​វា គឺ​ដោយសារ​ពួក​វា​ស្រឡាញ់​យើង ដោយ​ភាព​ផ្អែម​ល្ហែម និង​គ្មាន​លក្ខខ័ណ្ឌ ជា​ក្តី​ស្រឡាញ់​ដ៏​កំរ។ តែ​ខ្ញុំ​ចូល​ចិត្ត​គិត​ថា ក្តី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​យើង​ ដោយ​គ្មាន​ការ​ហត់​នឿយ គឺ​បាន​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ការ​ពិត​ដែល​ធំ​ប្រសើរ​ជាង និង​ជ្រាល​ជ្រៅ​ជាង​ក្តី​ស្រឡាញ់​របស់​មនុស្ស​ដែល​មិន​ស្ថិត​ស្ថេរ ពោល​គឺ​ងាក​ទៅ​រក​ក្តី​ស្រឡាញ់​របស់​ព្រះ ដែល​មិន​ចេះ​រង្គោះរង្គើ និង​គ្មាន​ព្រំដែន ជា​ព្រះ​ទ្រទ្រង់​ចក្រ​វាល​ទាំង​មូល។​…

Read article